ថៃ ៖ លោក Top Jaron និងនាង Baifern Pimchanok គឺជាគូស្នេហ៍ដែលផ្អែមល្អែមមួយគូនៅក្នុងវិស័យសិល្បៈកំសាន្តរបស់ប្រទេសថៃ ហើយថ្មីៗនេះបានលេចលឺព័ត៌មានថា តារាស្រីរូបនេះនឹងចេញទៅធ្វើទៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ។
ក្នុងនាមជាមិត្តប្រុសម្នាក់ លោក Top Jaron បានថ្លែងប្រាប់អ្នកកាសែតថា មិត្តស្រីរបស់ខ្លួនបានបង្ហើបប្រាប់លោកអំពីការចុះកុងត្រា ប៉ុន្តែលោកមិនបានដឹងច្បាស់ពីសេចក្តីលម្អិតនោះទេ ព្រោះនេះគឺជាការងាររបស់ នាង Baifern Pimchanok ហើយលោកក៏ផ្តល់ភាពផ្ទាល់ខ្លួនសម្រាប់នាងដែរ ។
លោក Top Jaron បន្ថែមទៀតថា លោកបានដឹងត្រឹមតែមួយចំនែកនៃការងារប៉ុណ្ណោះ ហើយប្រសិនបើមិត្តស្រីត្រូវធ្វើការរយៈពេលយូរទៅឯក្រៅប្រទេស ក្នុងនាមជាសង្សារ លោកក៏នឹងគាំទ្រនាង ព្រោះជាឱកាសដ៏ពិសេស ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះរបស់នាង ។ តួស្រីក្នុងរឿង "ល្ខោនវង្វេងរោង" បានសារភាពថា គាត់នឹងមានអារម្មណ៍ឯកោនៅពេលដែលគ្មានមនុស្សដែលខ្លួននៅក្បែរ ប៉ុន្តែអ្នកទាំងពីរនឹងឧស្សាហ៍ និយាយគ្នាតាមរយៈវីដេអូខល ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ
មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យ....