ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិ ដល់នាយ នគរបាល ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១៧រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៣រូប នេះបើយោង តាមព្រះរាជក្រឹត្យ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបានមុននេះ នាល្ងាចថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៥ ។
នៅក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃព្រះហស្ថលេខាតទៅ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល