CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេងរូបស្រស់ បើក​រថយន្ដលុច្សស៊ីស ៥៧០ បុករថយន្ដកូរ៉េដឹកត្រី សង២០០០​ ដុល្លារ បញ្ចប់រឿង

-អ្នកបើករថយន្ដ លុច្សស៊ីស ត្រូវសាច់ ញាតិមិត្ដ ភក្ដិ យករថយន្ដមកទទួលចេញពី កន្លែងកើតហេតុភ្លាមៗ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបើក រថយន្ដលុច្សស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2AB-0888 បានបុករថយន្ដ បុករថយន្ដកូរ៉េដឹកត្រី បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ រួចហើយបោះលុយ ២០០០ ដុល្លារ សងភាគីរថយន្ដកូរ៉េជាការបញ្ចប់ រឿង។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ដស៊េរីទំនើប បើកដោយនារីវ័យក្មេងម្នាក់ មិនស្គាល់អត្ដ សញ្ញាណបាន កើតឡើងកាលពី វេលាម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៥ ស្ថិតនៅ លើកំណាត់ផ្លូវជាតិ លេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមាន គ្រោះថ្នាក់ចរាចរណ៍ ខាង លើនេះ គេបានឃើញ រថយន្ដលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពី ត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុបានរេចង្កូត ទៅបុករថយន្ដកូរ៉េពណ៌ខៀវ ដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 2V-3550 កំពុងធ្វើដំណើរបញ្ច្រាស ទិសគ្នា បណ្ដាលឱ្យរថយន្ដលុច្សស៊ីសរងការ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។

សាក្សីបានបន្ដទៀតថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញប្រជា ពលរដ្ឋនិងផ្អើល ដល់ សមត្ថកិច្ច ចុះមកជួយ ដោះស្រាយនៅកន្លែងកើតហេតុ ពីព្រោះគ្រាន់ តែខូចខាតរថយន្ដ ប៉ុន្ដែមិនបណ្ដាល ឱ្យមាន ស្លាប់និងរបួសធ្ងន់ធ្ងរនោះទេ ។

សាក្សីបានបន្ដទៀតថា ម្ចាស់រថយន្ដកូរ៉េ ដឹកត្រី បានទាមទារសំណងពីម្ចាស់រថយន្ដ លុច្សស៊ីសចំនួន ៥០០០ដុល្លារ ប៉ុន្ដែក្រោយការ ជជែកគ្នា ខាងភាគីរថយន្ដលុច្សស៊ីសបាន សងត្រឹម២០០០ដុល្លារ ក៏បញ្ចប់រឿងតែម្ដង ទៅ ។

សម្រាប់អត្ដសញ្ញាណអ្នកបើករថយន្ដ ស៊េរីទំនើប ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គ្មាននរណា ម្នាក់ ស្គាល់នោះ ឡើយ ពីព្រោះក្រោយកើតហេតុភ្លាមៗគេ បានឃើញមិត្ដភក្ដិនិងសាច់ញាតិ របស់គេ យករថយន្ដផ្សេង មកដឹកចេញបាត់ទៅ ដោយ បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP