ភ្នំពេញ៖ អង្ករក្រអូបផ្ការំដូល របស់កម្ពុជា បានបន្តកាន់កាប់ តំណែងជាអង្ករ ដែលល្អជាងគេ របស់ពិភពលោក (The Best Rice) ទៀតហើយ នៅឆ្នាំ២០១៤នេះ ។
បើគិតទាំងឆ្នាំនេះ គឺ ៣ឆ្នាំជាប់គ្នាហើយ ដែលអង្ករកម្ពុជាជាប់អង្ករល្អរបស់ពិភពលោកក្នុងសន្និសីទអង្ករពិភពលោក ដោយជាប់លើកទី១ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី លើកទី២ ទីក្រុងហុងកុង ប្រទេសចិន និងលើកទី៣នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ពីធីប្រគល់ពានរង្វាន់ធ្វើឡើយនៅថ្ងៃទី២០ ខែវិច្ឆិកានេះ នាសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល