CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋីលំដាប់ ពិភពលោក Warren Buffett "សៀវភៅ ៩ ក្បាលនេះ បើកអាន កុំបីខាន បើចង់ជោគជ័យ"

ព័ត៌មានអន្តរជាតិ ៖ លោកWarren Buffett មានឈ្មោះពេញ  ថា ​Warren Edward Buffett បច្ចុប្បន្ន លោកអាយុ ៨៣​   ឆ្នាំ ហើយ ។ លោក គឺជាមហាសេដ្ឋីទី២របស់អាមេរិក និងទី៣របស់ពិភពលោក បន្ទាប់ ពីលោក Bill Gates និង លោកCarlos Slim ជនជាតិម៉ិកស៊ីកូ។ ប៉ុន្តែកាលពីឆ្នាំ២០០៨ កន្លង ទៅលោកធ្លាប់ជាមហាសេដ្ឋីមួយរបស់ ពិភពលោក។

គួរបញ្ជាក់ថា លោក Buffett បច្ចុប្បន្ន មានមុខដំណែងជាប្រធានក្រុមប្រឹក្សាភិបាល ជានាយកប្រតិ បត្តិ និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប័ណ្ណភាគហ៊ុនមួយ  ឈ្មោះ Berkshire Hathaway។ មិនត្រឹមតែ ជាអ្នកជំនួញ ដ៏ជោគជ័យដាច់គេម្នាក់ លោក  ក៏ជាជន  ល្បី ល្បាញ  ផ្នែកសប្បុរសធម៌ម្នាក់ផងដែរ ដែល ធ្វើឲ្យមនុស្សជាច្រើនស្គាល់ និងគោរពស្រលាញ់លោកជាខ្លាំង។ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះ ទៅទៀតនោះ គឺភាពមានបាន និង ល្បីល្បាញរបស់លោក  កើត ពីជីវិតអតីតកាល ដ៏សាមញ្ញ មួយ ប៉ុណ្ណោះ ព្រោះលោក Buffett ធ្លាប់មានប្រវត្តិជា  អ្នកលក់ស្ករគ្រាប់នៅសំយាបផ្ទះគេជា រៀងរាល់ថ្ងៃ ដើម្បីរកលុយផ្គត់ផ្គង់ខ្លួនឯង។  គួរបញ្ជាក់ថា  ជាមួយ នឹងការតាំងចិត្ត ស៊ូ នៅក្នុងឆាកជីវិត អោយ ឈានទៅរកជីវិតជោគជ័យ តែមួយ ពិតជាមិនគ្រប់គ្រាន់  នោះទេ តួយ៉ាង លោកខំសិក្សាស្រាវជ្រាវ ខណៈ    អាន  សៀវភៅ គឺជា ចំនុចដ៏មានប្រសិទ្ធភាព បំផុត ។ សេដ្ឋី Warren Buffett គូសបញ្ជាក់ អោយដឹងថា លោកបាន  ចំណាយ  ពេល  ប្រមាណ ជា ៨០ភាគរយក្នុងមួយថ្ងៃៗ សម្រាប់ការអាន សៀវភៅ  បំនិន  ជីវិត ឈានទៅដល់ចំនុចជោគជ័យ ។ សៀ វភៅ ៩ ក្បាល  ខាង ក្រោមនេះ សេដ្ឋី Warren Buffett ណែ នាំ  អោយអ្នករាល់គ្នា អានកុំបីខាន បើចង់ ក្លាយខ្លួនជា បុគ្គលជោគជ័យ ជា សហគ្រិនវ័យក្មេង ៕

- អាន ៖ សេដ្ឋី Buffett បរិច្ចាក ប្រាក់សរុប ជិត ៣ ពាន់លាន ដល់មូលនិធិ សប្បុរសធម៌ សេដ្ឋី Bill Gates

* បញ្ជាក់ ​៖ តំណភ្ជាប់ខាងក្រោមនេះ គឺលោកអ្នកអាចស្វែងរកសៀវភៅទាំង ៩ ក្បាលបាន

“The Intelligent Investor” by Benjamin Graham

“Security Analysis” by Benjamin Graham

“Common Stocks and Uncommon Profits” by Philip Fisher

“Stress Test” by Timothy Geithner

“The Essays of Warren Buffett” by Warren Buffett

“Jack: Straight From the Gut”

“The Outsiders” by William Thorndike

“The Clash of the Cultures” by John Bogle

“Business Adventures” by John Brooks

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ិនសាយដើ


Tags: Int news World news Breking news Unt news Obama US USA Bill Gate Billionaire Warren buffet