ភាពយន្ត ៖ តើលោកអ្នក ជាបេក្ខភាពដែលនិយម ទស្សនាខ្សែភាពយន្តទើបតែមកដល់ថ្មីៗ បែប ព្រឺព្រួច ភ័យរន្ធត់ បុកពោះមែនទេ? បើចឹងមែននោះ ច្បាស់ណាស់ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់
ពិតជាទទួលជ្រាប បានដឹង បានឮ ពាក់ព័ន្ធ នឹងរឿងភ័យរន្ធត់បែបថ្មី ដែលគ្រោងនឹងចាក់បញ្ចាំង ឆាប់ៗនេះហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញនោះគឺ Don't Breathe ឬ កុំដក ដង្ហើម ពីអ្នកដឹកនាំខ្សែភាពយន្ត លោក Fede Alvarez ។
ពិតណាស់ ខ្សែភាពយន្តនេះផ្ទាល់ ប្រិយមិត្ត ភាគច្រើន ទទូចចង់ទស្សនាជាខ្លាំង ខណៈការរង់ចាំ របស់ពួកគេពិតជាមានភាពអន្ទះសាជាខ្លាំង ។ កុំបង្ខំអី ទ្រាំបន្តិចទៅណា Don't Breathe ឬ កុំដក ដង្ហើម នៅសល់តែមួយថ្ងៃទៀតទេ នឹងចាប់ផ្តើមចាក់បញ្ចាំងហើយ ពោល ចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ សីហា ២០១៦ នេះតទៅហើយ គ្រប់រោងភាពយន្តទំនើប។
កាលបើនិយាយពីដំណើររឿងវិញ ពិតជារន្ធត់និងភ័យបុកពោះហួសពីការស្មាន ពោល យុវវ័យមួយ ក្រុមបានសម្រេចលុកលុយចូលផ្ទះតាពិការភ្នែកម្នាក់ ដោយផ្នត់គំនិតចម្បងនោះគឺថា លួចលុយ ដល់ច្រើនមហិមារបស់គាត់។ តែផែនការមិនសមប្រកបនោះទេ ពីព្រោះ តាពិការភ្នែក ពិតជាឃោរ ឃៅនិងសាហាវហួសពីការស្មាន មិនត្រឹមតែប៉ុណ្ណោះ គាត់ជាមនុស្សរោគចិត្តថែមទៀតផង ខណៈ មិនអោយនរណាម្នាក់ដាច់ខាតចូលក្នុងផ្ទះរបស់គាត់។ កាលបើយុវវ័យមួយក្រុមចូលហើយនោះ ច្បាស់ណាស់ ហេតុការណ៍ព្រឺព្រួចបានកើតឡើងមានជាបន្តបន្ទាប់ Don't Breathe ឬ កុំដកដង្ហើម ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក Fede Alvarez ខណៈចូលរួមសម្តែង រួមមានដូចជា ៖
Stephen Lang (តាពិការភ្នែក), Jane Levy (តួ Rocky), Dylan Minnette (តួ Alex) និង Daniel Zovatto (តួ Money) ។
គួរបញ្ជាក់ថា អ្វីដែលជាបម្រាមសម្រាប់ការទស្សនារឿងរន្ធត់ថ្មីមួយរឿងនេះ គឺថា ក្មេងក្រោមអាយុ ១៨ឆ្នាំ អ្នកមានជម្ងឺខ្សោយបេះដូង និងស្រ្តីមានផ្ទៃពោះ មិនត្រូវអនុញ្ញាតឲ្យទស្សនារឿងនេះនោះទេ ជ្រាបកាន់តែច្បាស់ថាតើ Don't Breathe ឬ កុំដកដង្ហើម រន្ធត់ដល់ថ្នាក់ណានោះ រង់ចាំតាមដាន ទស្សនាទាំងអស់គ្នាដែលគ្រោងនឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី ២៥ សីហា ២០១៦ នេះតទៅហើយ គ្រប់រោងភាពយន្តទំនើប បើអាចកក់សំបុត្រទុកមុនក៏ល្អ ពីព្រោះថា អាចនៅអស់សំបុត្រក៏ថាបាន។
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។