CamNews

ព័ត៌មានជាតិ 

ចុះបង្ក្រាប និងចាប់ខ្លួន ជនជាតិចិន២២ នាក់ ពាក់ព័ន្ធករណី ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធើណិត

ស្វាយរៀង : កម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងភារវកម្ម ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ខេត្តស្វាយរៀង ដឹកនាំដោយ តំណាងអយ្យការ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែសីហា នេះ បានចុះបង្ក្រាប ករណី ចាប់ជំរិតប្រាក់តាមប្រព័ន្ធ Internet របស់ក្រុមជនជាតិចិន នៅផ្ទះវីឡាលេខ៨ ផ្លូវជាតិលេខ១ ភូមិតាជោ សង្កាត់ស្វាយតឿ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៏ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភារវកម្ម ក្រសួងមហាផ្ទៃ បានថ្លែងមុននេះថា ក្រោយប្រតិបត្តិការ កម្លាំងនគរបាល របស់លោក បានឃាត់ខ្លួន ជនជាតិចិន២២នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូត Computer ជាច្រើនគ្រឿងផងដែរ។

បើតាមលោកឧត្តមសេនីយ៏ ក្រុមជនជាតិទាំងនេះ បានមកជួលផ្ទះវីឡា ខាងលើមកធ្វើសកម្មភាព ចាប់ជំរិត លុយ តាមប្រព័ន្ធ IOP ពីជនជាតិចិនដូចគ្នា តែក្រោយទទួលបានព័ត៌មាន និងក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៏ នេត សាវឿន កម្លាំងនគរបាល បានចុះមកបង្ក្រាបជាក់ស្តែងតែម្តង៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia svay reang