CamNews

កីឡាអន្តរជាតិ 

Eden Hazard ស្រាយបំភ្លឺលើរឿង ទំនាក់ទំនង រវាងកីឡាករ នឹងMourinho

ព័ត៌មានកីឡា៖ ខ្សែបម្រើក្លឹប Chalsea កីឡាករ Eden Hazard បានថ្លែងប្រាប់ដោយផ្ទាល់ ចំពោះការយល់ច្រឡំ ជាច្រើនទៅលើមិត្ដភាពរវាង គាត់នឹង ថ្នាក់ដឹកនាំ​ក្លឹប គឺលោក Mourinho ខណៈដែល ការគិតនេះ ដូចជាមានការចាប់អារម្មខ្លាំងក្នុងសង្គម កីឡាបាល់ទាត់ ។ Eden Hazard បានប្រែប្រួលទម្រង់លេង ស្ទើរ​តែមិនអាចជឿ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្ដើម ហើយដំណឹងជាច្រើនទៀត ក៏បានអះអាងថា រវាងកីឡាករ​​នឹង ថ្នាក់ដឹកនាំ គឺលោក Jose Mourinho គឺមានបញ្ហា។ 

Eden Hazard បានថ្លែងដោយផ្ទាល់ថា » ខ្ញុំបានឮរឿងរ៉ាវជាច្រើន ទាក់ទងនឹងមិត្ដភាពរវាងខ្ញុំនឹង​លោក Mourinho ប៉ុន្ដែនោះគឺមិនពិតទេ ដែលទំនាក់ទំនងខ្ញុំនឹងគាត់មានបញ្ហា។ ខ្ញុំនៅតែមានទំនាក់ទំនងល្អជាមួយគាត់ ព្រោះគាត់គឺជា​គ្រូបង្វឹកល្អបំផុតសម្រាប់ខ្ញុំ ។ ពួកយើងសង្ឃឹមថា យើងអាចនឹងទទួលបានជ័យ​ជំនះ​នៅថ្ងៃណាមួយ ជាមួយគ្នា បើទោះបីជាមិនអាចក្នុងរដូវកាលនេះ ក៏សង្ឃឹមទុកសម្រាប់រដូវកាលក្រោយផងដែរ​។ ខ្ញុំមានគម្រោងប្ដួរទម្រង់លេងថ្មី ដោយស្នើឲ្យគាត់ដាក់ខ្ញុំក្នុងតួនាទីលេងរៀងទី ១០ វិញម្ដង»។ 

រយៈពេលថ្មីៗនេះ ស្របពេលដែល​ក្លឹប Chelsea កំពុងតែដុនដាបខ្លាំង ដំណឹងក៏កាន់តែកើតមាន រហូត ដល់ថ្នាក់ថា ក្លឹបមាន គម្រោងលក់កីឡាករខ្សែបម្រើវ័យ ក្មេងនេះទៅ ក្លឹប Real Madrid ទៀត ផង។ ប៉ុន្ដែបើ​យោងតាមការថ្លែងរបស់កីឡាករផ្ទាល់ក៏បានបញ្ជាក់ផងដែរថា កីឡាករនឹងមិនចាកចេញពីក្លឹប មួយនេះ ទេ​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ fourfourtwo


Tags: Sport News Chelsea Jose Mourinho Eden Hazard