CamNews

តារា 

មហាសែនឈឺចាប់! ទើបប្រកាសមានផ្ទៃពោះជាលើកដំបូង ស្រាប់តែនាង Chompoo ត្រូវរលូតកូនវិញបាត់!

ព័ត៌មានកំសាន្ត ៖ ដំណឹងដ៏គួរឲ្យសោកស្តាយមួយនេះបានលេចលឺពេញប្រទេសថៃដោយសារតែ តារាសម្តែងក្មេងជាងវ័យ នាង Chompoo araya ត្រូវបានរលូតកូនបាត់វិញហើយ ពិតជារឿងដ៏សោកស្តាយនិងឈឺចាប់ខ្លាំងណាស់ ព្រោះតាំងចិត្តយកកូនជាលើកដំបូងផង ។  

នាង Chompoo Araya ក្រោយបែកធ្លាយករណី រឿងមានផ្ទៃពោះកូនដំបូងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរឹតតែមានការភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀត នៅពេលដែលបានឮដំណឹងថា កូនដំបូងនៅក្នុងផ្ទៃរបស់នាង ត្រូវរលូតបាត់ទៅវិញហើយបន្ទាប់ពីពរពោះមិនបានប៉ុន្មានផង។

ដំបូងឡើយ នាង Chompoo Araya និងស្វាមីលោក Nott Witsarut Rungsisingpipat មានភាពសប្បាយរីករាយត្រេកអរខ្លាំងណាស់ និងរហូតទៅដល់មានការសុំផ្អាកឈប់ថតរឿងថ្មីរបស់ Chompoo Araya ពាក់កណ្តាលទីទៀតផង ដែលជាហេតុធ្វើឲ្យក្រុមការងារទាំងមូលត្រូវផ្លាស់ប្តូរតួឯកស្រីជាបន្ទាន់ ។

ប៉ុន្តែជាអកុសលអាក្រក់ កូននៅក្នុងផ្ទៃរបស់នាងមិនបាននៅជាមួយយូរនោះទេ ក៏ត្រូវរលូតទៅវិញ ជាហេតុធ្វើឲ្យនាង និងស្វាមីមានការខកចិត្ត សោកស្តាយយ៉ាងខ្លាំងសម្រាប់ការបាត់បង់ដ៏ធំធេងនៅក្នុងជីវិតរបស់ពួកគេទាំងពីរនាក់ ៕

-ចុចអាន ៖ អីយ៉ា! នាង Chompoo សប្បាយចិត្តស្ទើរហោះ ក្រោយដឹងថា ខ្លួនកំពុងពពោះកូនដំបូងជាមួយស្វាមីសេដ្ឋី





 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat