CamNews

តារា 

ករុណា ពេជ្រ អត់ចង់បង្ហាញភាពហ៊ឺហារ ក្នុងថ្ងៃខួបកំណើត ខ្លាចគេថាអួត

ភ្នំពេញៈ បុរសសង្ហា លោក ករុណា ពេជ្រ ដែលជាតារាចម្រៀង មានភាពលេចធ្លោមួយដួង ក្នុងផលិតកម្មថោន កាលពីរាត្រីថ្ងៃទី២០ខែសីហាម្សិលមិញនេះ បានរៀបចំពិធី ជប់លៀងខួបកំណើតជាលក្ខណៈជួបជុំមិត្តភក្តិ ក្រុមការងារធម្មតាៗមួយ ដោយស្ងាត់ៗ ព្រោះតែតារារូបនេះ មិនចង់បង្ហាញពីភាពហ៊ឺហារ ចាយទុនរាប់ម៉ឺនដុល្លារ រៀបចំធំដុំឡើយ។

តារាចម្រៀង លោក ករុណា ពេជ្រ ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាមួយដួងដែល មានទ្រព្យ សម្បត្តិស្តុកស្តម្ភមិនចាញ់ តារាចម្រៀងដទៃនោះទេ ដោយលោករស់នៅលើ វីឡាហ៊ឺហារប្រើរថយន្តទំនើប សម្ភារៈស៊ីវិល័យ តែដល់ពេលកម្មវិធីខួបកំណើត លោកបែរជាមិនហ៊ានចាយលុយរៀបចំធំដុំទៅវិញ ហើយមិនតែប៉ុណ្ណោះ ពិធីនេះក៏មិនសូវ មានអ្នកសិល្បៈ ចូលរួមច្រើនកុះករ ដូចអ្នកសិល្បៈដទៃដែរ ។

ទាក់ទងនិងការលើកឡើងបែបនេះ ត្រូវបានប្រភពពីអ្នកចូលរួមកម្មវិធី របស់ លោក ករុណា ពេជ្រ បានបង្ហើបឲ្យដឹងថា ការរៀបចំពិធីធំ ឫតូច គឺមិនសំខាន់ទេ សម្រាប់ពេជ្រ ព្រោះថា លោកមិនចង់រៀប ចំធំដុំខ្លាចទស្សនិកជនថា លោកអួត ម្យ៉ាងកម្មវិធីបែបនេះមិនសំខាន់ លើការរៀបចំធំឫតូចទេ ពោលលោកគ្រាន់តែចង់ជួបជុំ មិត្តភក្តិជិតដិត និងក្រុមការងារ តែ ប៉ុណ្ណោះ ។

ដោយឡែកម្ចាស់សាម៉ីខ្លួន លោក ករុណា ពេជ្រ មិនអាចទាក់ទងទៅ លោកបានទេ នៅថ្ងៃ ទី២១ខែសីហាឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh