CamNews

ជីវិត និងការងារ 

'Bill Gates' ជប៉ុន រកបាន ៥៨ពាន់លានដុល្លារ ពីក្រុមហ៊ុនចិន

នៅពេលក្រុមហ៊ុនបច្ចេកវិទ្យា Alibaba (ចិន) ចូលផ្សារហ៊ុន អ្នកដែលបានទទួលផលប្រយោជន៍
ច្រើនបំផុត មិនមែនជាស្ថាបនិក (Jack Ma) ឬថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននោះទេ ប៉ុន្ដែ គឺជាមហា
សេដ្ឋីជប៉ុន Masayoshi Son ។

កាលពី ១៤ឆ្នាំមុន ស្ថាបនិករបស់ SoftBank បានប្រថុយវិនិយោគ ២០លានដុល្លារ ទៅលើគេហ
ទំព័រមួយដែលមិនមានឈ្មោះល្បី ដែលតភ្ជាប់ក្រុមហ៊ុនចិន ជាមួយអតិថិជនបរទេស។ គេហទំព័
រនេះ ក្រោយមកក៏បានរីកចម្រើនទៅជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ់ធំបំផុត នៅប្រទេសចិន
ហើយភាគហ៊ុនរបស់ SoftBank នៅទីនេះ ត្រូវបានគេកំណត់តម្លៃ ៥៨ពាន់លានដុល្លារអាមេរិក។

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Alibaba បានដាក់ពាក្យសុំ ចូលរួមក្នុងផ្សារហ៊ុន នៅអាមេរិក។
ក្រុមអ្នកវិភាគឱ្យដឹងថា ក្រុមហ៊ុននេះ អាចមានតម្លៃចន្លោះពី ១៥០ ទៅ ២០០ពាន់លានដុល្លារ។
ពួកគេយល់ថា Alibaba អាចប្រមូលប្រាក់បាន ជាង ១៦ពាន់លានដុល្លារ ពីការជួញដូរក្នុងផ្សារ
មូលបត្រនេះ ហើយនឹងក្លាយជាការជួញដូរធំបំផុត ក្នុងប្រវត្តិសាស្ដ្រនៃវិស័យបច្ចេកវិទ្យា។

IPO (ការជួញដូរក្នុងផ្សារហ៊ុន) របស់ Alibaba នឹងជួយឱ្យមហាសេដ្ឋីជប៉ុន Masayoshi Son កាន់
តែល្បីឈ្មោះ។ ទន្ទឹមនឹងនេះ Masayoshi Son ក៏នឹងមានទុនបន្ថែមទៀត សម្រាប់តម្រូវការទិញ
ដូរ និងក្រុមហ៊ុនផ្សេងៗ។

Masayoshi Son (ឆ្វេង) និងស្ថាបនិករបស់ Alibaba លោក Jack Ma ក្នុងព្រឹត្តិការណ៍មួយ កាល
ពីឆ្នាំ ២០១០ (រូប ៖ Bloomberg)

ក្រោយពីចំណាយ ២២ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនអ៊ិនធឺរណិត ធំលំដាប់លេខ ៣ នៅ
អាមេរិក Sprint Nextel កាលពីឆ្នាំទៅ Masayoshi Son ក៏បានវិនិយោគ ១ពាន់លានដុល្លារ ទៅ
លើក្រុមហ៊ុនចែកចាយទូរស័ព្ទ Brightstar ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ទៅលើក្រុមហ៊ុនអ៊ិន
ធឺរណិត T- Mobile ។ ក្រុមអ្នកវិភាគឱ្យដឹងថា មហាសេដ្ឋី Masayoshi Son អាចនឹងស្វែងរកទិញ
ក្រុមហ៊ុនអ៊ិនធឺរណិត នៅអឺរ៉ុប ឬទិញយកបណ្ដាក្រុមហ៊ុនផលិតតន្ដ្រី។ Masayoshi Son ក៏ធ្លាប់
បានស្នើទិញ Universal Music Group ក្នុងតម្លៃ ៨,៥ពាន់លានដុល្លារ ប៉ុន្ដែ ត្រូវបដិសេធ។

ក្នុងអំឡុងពេល ៣ទសវត្សរ៍ Masayoshi Son បានប្រើប្រាស់ប្រាក់កម្ចី ដើម្បីប្រែក្លាយក្រុមហ៊ុន
ជួញដូរសបវ៉ែរ របស់ខ្លួន ឱ្យទៅជាក្រុមហ៊ុនទូរស័ព្ទ ដែលធ្វើសកម្មភាពនៅលើទ្វីបចំនួន ២។
នៅជប៉ុន ក្រុមហ៊ុនរបស់ Masayoshi Son គឺជាគូប្រជែងគួរឱ្យខ្លាច របស់បណ្ដាក្រុមហ៊ុនធំៗ
ហើយក៏ជាក្រុមហ៊ុនដំបូង ដែលបាននាំយក iPhone មកចែកចាយក្នុងស្រុក។ ក្រោយមក
Masayoshi Son បានទិញយក Sprint ដើម្បីបង្កើត “សង្គ្រាម” ជាមួយបណ្ដាក្រុមហ៊ុនអ៊ិនធឺរណិត
ធំបំផុត នៅអាមេរិក គឺ Verizon Communications និង AT&T ។

មហាសេដ្ឋីវ័យ ៥៦ឆ្នាំនេះ បង្កើតបានអាណាចក្រមួយរបស់ខ្លួន ដោយគាត់បានវិនិយោគទៅ
លើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៣០០ ក្នុងនោះ មាន Yahoo ជប៉ុន , ក្រុមហ៊ុនផលិតហ្គេម Zynga,
GungHo Online Entertainment ឬគេហទំព័រកំសាន្ដ Buzzfeed ។ល។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ bloomberg



Tags: Alibaba Masayoshi Son Jack Ma SoftBank