CamNews

ព័ត៌មានជាតិ 

ឪពុកចិត្តខ្មៅ ចាប់កូនស្រីខ្លួនឯង រំលោភសេពសន្ថវះ បានសំរេច២ដង

ក្រចេះ ៖ កម្លាំងនគរបាល ប៉ុស្ដិរដ្ឋបាល ឃុំសំបុក សហការនិងកម្លាំង នគរបាលស្រុក ចិត្របុរី បានឃាត់ខ្លួន បុរសម្នាក់ពីបទ រំលោភសេពសន្ថវះ លើកូនស្រីបង្កើតខ្លួនឯង ហើយការឃាត់ខ្លួននេះ នៅអធិការដ្ឋាន នគរបាល ស្រុកចិត្របុរីក្រោយ ពីហៅជនសង្ស័យ មកសួរនាំនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នេះ។

មន្រ្តីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា មុននឹងដល់ការហៅមកសាកសួរ និងឃាត់ខ្លួនជនសង្ស័យជាឪពុកនេះ ដោយខាងនគរបាលប៉ុស្តិន៍សំបុក បានទទួលពាក្យបណ្ដឹង ពីកុមារីរងគ្រោះ និងម្តាយ របស់នាង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ។ ហើយកុមារីរងគ្រោះឈ្មោះ អ ប អាយុ១៣ឆ្នាំ មុខរបបរជាសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិ សំបុក ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាឪពុកចិត្តខ្មៅ ឈ្មោះអុន សុន អាយុ៤៣ឆ្នាំ មុខរបបកសិករ រស់ជាមួយគ្នា (កុមារីរងគ្រោះ) បានចាប់រំលោភសេព សន្ថវះលើកូនស្រីខ្លួនឯង បានសំរេចចំនួន២ដង កាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅពេលម្តាយនាង មិននៅផ្ទះហើយគំរាមនាង មិនឲ្យប្រាប់ម្ដាយ ។ ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យជាឪពុក បានចាប់កុមារីរងគ្រោះ រំលោភម្ដងទៀត តែមិនបានសំរេចត្រូវនាងរើបំរាសរត់រួចហើយនាង បានទៅប្រាប់បងប្អួន យករឿងទាំងប៉ុន្មាន ទៅប្រាប់ម្ដាយ ទើបម្ដាយសំរេចចិត្តនាំនាង ទៅប្ដឹងនគរបាលប៉ុស្តិសំបុកតែម្ដង។

អធិការងលោកស្រី ជាលី បានឲ្យដឹងថា ជនសង្សយ័ដែលរំលោភកូនខ្លួនឯង ត្រូវកំលាំងរបស់លោក បញ្ជូនទៅ កណ្ដាលព្រហ្មទណ្ឌ នៃការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីសួនាំកសាងសំណំរឿងទៅតុលាការ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Krate