CamNews

តារា 

នាង Kimberly នាង Margie និងនាង Yaya ទទួលរងការកោតសរសើររឿងមួយរួមគ្នា

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស គឺនាង Kimberly នាង Margie និងនាង Yaya ទទួលរងការកោតសរសើររឿងមួយរួមគ្នា ។

ក្រមុំៗទាំង ៣ ដួងនេះត្រូវបានគេស្គាល់ថា ជាតារាល្បីឈ្មោះលំដាប់ជួរមុខ ហើយក៏ជាមិត្តជិតដិតនឹងគ្នាតាំងពីយូរណាស់មកហើយ ។ តារាថៃទាំងបីដួងនេះ មានកាលវិកាលធ្វើការពេញៗស្ទើរតែគ្មានសម្រាក និងគ្មានពេលវេលាឲ្យមិត្តប្រុសរបស់ខ្លួន ឬ មិត្តភក្តិ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែរកឱកាសជួបជុំគ្នាទាល់តែបាន បើទោះបីជារវល់យ៉ាងណាក៏ដោយចុះ ។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់រឿងមួយរួមគ្នានោះគឺ នាង Kimberly នាង Margie និងនាង Yaya ទោះប្រែក្លាយជាតារាល្បី ឬមានគូស្នេហ៍រៀងៗខ្លួនយ៉ាងណាក៏ដោយចុះ នៅតែរាប់អានគ្នាធម្មតា និងបែកចែកពេលវេលាឲ្យដាច់ៗពីគ្នា (ការងារដោយការងារ, មិត្តប្រុសដោយមិត្តប្រុស និងមិត្តភក្តិដោយមិត្តភក្តិ) និងផ្តល់ពេលពេលវេលាឲ្យគ្នាក្នុងថ្ងៃពិសេសរបស់នរណាម្នាក់ ដូចជាថ្ងៃកំណើត ឬ ថ្ងៃពិសេសអ្វីផ្សេងៗ ។ ទោះបីជាពេលវេលាមានតែបន្តិចក៏ដោយ ប៉ុន្តែមានន័យយ៉ាងខ្លាំងសម្រាប់អ្នកដែលជាមិត្ត ។ ចូរមិត្តៗទាំងអស់គួរតែយកគំរូទៅតាមតារាស្រីទាំង ៣ នេះ បើសិនជាអ្នកចង់ឲ្យមិត្តភាពរបស់អ្នករឹងមាំគង់វង្សយូរអង្វែង ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Mark prin Margie rasri Yaya