ថៃ ៖ លោក Mark Prin និងមិត្តស្រីគឺនាង Kimmy Kimberly ត្រូវបានគេដឹងថា សម្តែងរឿងជាច្រើនជាមួយគ្នា ហើយក៏ក្លាយខ្លួនជាក្រុម "Gang Lom" ដែលមានសមាជិកដូចជា លោក Boy Pakorn, Margie Rasri, Mint Chalida, Yaya Urassaya, Nadech Kugimiya, Mark Prin, and Kimmy Kimberly ផងដែរ ។
នៅក្នុងឆ្នាំ ២០១៣ នាង Kimmy Kimberly ត្រូវបានគេដឹងថា នាងបានបែកគ្នាជាមួយនិងអតីតសង្សារគឺ លោក Jett Nattaphong បន្ទាប់ពីបែកធ្លាយឆាត LINE ផ្អែមល្អែមជាច្រើនជាមួយនិង Mark Prin ។ ហើយក៏មានអ្នកគាំទ្រជាច្រើនបានចូលខមមិនថា Mark Prin គឺជាជនទី៣ ដែលបំបែកបំបាក់ស្នេហារបស់ Kimberly និង Nattaphong ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ តារាសម្តែងថៃទាំងពីរដួងនេះ នៅតែបន្តរក្សាទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ពួកគេរហូតមកទល់ពេលនេះ ។ គួរបញ្ជាក់ឲ្យដឹងថា កាលពី ៤ ឆ្នាំមុន Kimberly និង Mark បានបញ្ចេញឲ្យមហាជនបានដឹងថា ពួកគេពិតជាស្រលាញ់គ្នាជាលក្ខណៈមិត្តប្រុសមិត្តស្រីពិតមែន ហើយអ្វីដែលកាន់តែច្បាស់នោះគឺ Mark Prin បានប្រកាសនៅមុខមហាជនឲ្យដឹងកាន់តែច្បាស់ទៀតថា Kimberly គឺជាសង្សារតែម្នាក់របស់លោក នៅក្នុងកម្មវិធី "Love Is In The Air Charity Concert" ក្នុងឆ្នាំ ២០១៧ នេះតែម្តង ។
កាលពីពេលថ្មីៗនេះ គណនីអុិនស្រ្តាក្រាមដែលមានឈ្មោះថា diary1922 បានបង្ហាញនៅ profile រូបបុរសម្នាក់និងស្រ្តីម្នាក់ ដើរនៅលើឆ្នេរខ្សាច់ ហើយ Fans ក៏ជឿជាក់ថា មនុស្សប្រុសស្រី ២ នាក់នោះគឺ Mark Prin និង Kimmy Kimberly ។
ហើយអ្វីដែលកាន់តែអាក្រក់ និងធ្វើឲ្យ Fans ភ័យខ្លាចចំពោះគូស្នេហ៍មួយគូនេះគឺ ម្តាយរបស់ Mark Prin បានធ្វើការ unfollowed គណនីអុិនស្រ្តាក្រាមរបស់នាង Kimberly ។ មួយវិញទៀត ក៏ធ្លាប់បានលេចលឺពាក្យចចាមអារាមថា ម្តាយរបស់លោក Mark Prin មិនចូលចិត្តនាង Kimmy Kimberly ទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews