CamNews

តារា 

ចប់បាត់ៗ! តួប្រុសសង្ហាក្នុងរឿង "បុផ្ផាលាក់លម្អង" មានសង្សារបាត់ហើយ ស្អាតខ្លាំងណាស់ ដូចកូនកាត់!

ព័ត៌មានកំសាន្ត ៖ មានទស្សនិកជនប៉ុន្មាននាក់ដែលកំពុងតែទស្សនារឿងភាគល្បីរបស់ប្រទេសថៃ ដែលចូលរួមសម្តែងសុទ្ធតែកំលោះសង្ហា ប្រចាំប្រទេសថៃ គឺមានដូចជា លោក Mawin Taweephol លោក Mario Maurer និងតារាល្បីៗជាច្រើនដួងទៀត ហើយរឿងនោះគឺមានចំណងជើងថា "បុផ្ផាលាក់លម្អង"  មានជាសាច់រឿងល្អឯកមួយ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងកំលោះសង្ហាដែលជាអ្នកដាំបន្លែស្រស់គ្មានជាតិគីមី ហើយលោកត្រូវបានគេស្គាល់ថា ឈ្មោះ "ចូរ" នៅក្នុងរឿងភាគនោះ ហើយឈ្មោះពិតមានឈ្មោះថា លោក Mawin Taweephol ។ តារាថៃមួយដួងនេះត្រូវបានគេដឹងថា លោកមានមិត្តស្រីរួចទៅហើយ នាងមានសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ទម្រង់មុខដូចជាកូនកាត់យ៉ាងចឹង ។ 

ជាងនេះទៅទៀត លោក Mawin Taweephol និងមិត្តស្រីតែងតែបង្ហាញភាពផ្អែមល្អែមនៅលើបណ្តាញសង្គមជារឿយៗតែម្តង រហូតមានក្រុមអ្នកគាំទ្រមិនតិចទេ សរសើរថាអ្នកទាំងពីរសាកសមជាគូស្នេហ៍នឹងគ្នាព្រោះ ខាងប្រុសក៏សង្ហារីឯខាងស្រីក៏ស្អាតទៀត ៕

-ចុចអាន ៖ តើតួក្បត់ក្នុងរឿង "បុផ្ផាលាក់លម្អង" ជាអ្នកណា?







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Mawin Taweephol Mario Maurer