CamNews

តារា 

Alexis Sanchez ជ្រើសរើស Arsenal ចោល Liverpool ដើម្បីជាគោលដៅចាកចេញពី Barcelona

ដូចដែលទស្សនិកជន បានដឹងហើយថាក្រុម Liverpool បានមានចំណាប់អារម្មណ៍ លើកីឡាករ Alexis Sanchez ខណៈពេលដែលខ្លួន ចង់ លក់កីឡាករ Suarez ទៅអោយ Barcelona ។ តែ ក្រៅពី Liverpool ក៏មាន Arsenal ដេញតាមចែចូវ កីឡាករ Alexis Sanchez ដែរ ។



Liverpool តាមចុះតាមឡើង ស្រាប់តែពេលនេះ លេចលឺដំណឹងថា Alexis Sanchez បានជ្រើស រើសយកក្រុម Arsenal ជំនួស Liverpool បាត់ទៅហើយ ។ ប្រភពព័តមាន បានអោយដឹងថា Sanchez យល់ព្រមផ្ទេរទៅ Arsenal ក្នុងតំលៃ ៣៤ លានផោន ខណៈពេលដែល Liverpool ខំ ប្រឹងតាមកីឡាករនេះ ដើម្បីជាថ្នូរដោះដូរ ជាមួយការទិញ Suarez ពី Barcelona ។



ក្រៅពី ២ ក្រុមខាងលើ Juventus ក៏បំរុងនិង ដាក់ពាក្យដេញថ្លៃ កីឡាករ Alexis Sanchez ផង ដែរហើយឥលូវនេះ Barcelona កំពុងតែចាំ មើលថាតើតំលៃ ត្រូវគ្នាឬទេ ។ ប្រសិនបើ ដំណើរ ទិញដូរ Alexis Sanchez បានទៅលើ Arsenal នោះបានន័យថា Barcelona នឹងត្រូវចំណាយ លុយទាំងអស់ ទៅលើ Suarez ហើយ ៕
 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football alexis sanchez arsenal liverpool barcelona juventus