CamNews

តារា 

មហិច្ឆតា Angelina Jolie ចង់ក្លាយជាអគ្គលេខាធិការ UN និងការនាំកូនៗទៅតំបន់គ្រោះថ្នាក់ អាចជាកត្តាបង្កឲ្យ

(អាមេរិក)៖ បន្ទាប់ពី​លោក Brad Pitt ត្រូវបានគេចោទប្រកាន់ថា​ មានស្នេហាលួចលាក់ជាមួយនឹង តារាសម្ដែងស្រីជាតិបារំាងនាង Marion Cotillard និង​បានប្រើហិង្សាលើកូន នៅពេលនេះ​ដល់វេន នាង Angelina Jolie វិញម្ដង​ ដែលត្រូវបានគេចោទបកវិញថា មហិច្ឆតារបស់នាង​ ដែល​ចង់ក្លាយជាប្រមុខ ដឹកនំាអង្គការសហប្រជាជាតិហ្នឹង​ហើយ ទើបជាមូលហេតុពិតប្រាកដ ដែលធ្វើឲ្យអ្នកទំាងពីរចែកផ្លូវគ្នា។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ TMZ​​ នៅថ្ងៃ ចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

គេហទំព័រ TMZ​​ បានឲ្យដឹងថា បើតាមប្រភពស្និទ្ធនឹងប្ដីប្រពន្ធទំាងពីរនាក់នេះ លោក Brad Pitt បានសម្តែងក្តីខឹងយ៉ាងខ្លាំង ចំពោះមហិច្ឆតានយោបាយ របស់នាង Angelina Jolie ដោយលោកធ្លាប់ប្រាប់ ប្រពន្ធលោកថា ក្ដីស្រម៉ៃដែលចង់ក្លាយទៅជាមន្ត្រីកំពូល អង្គការសហប្រជាជាតិ មិនអាចទៅរួចឡើយ ហើយមិនតែប៉ុណ្ណោះ លោក Brad Pitt ក៏បានអន់ចិត្តផងដែរ រឿងប្រពន្ធរបស់ខ្លួន​យកកូនៗទៅជាមួយ ពេលធ្វើដំណើរទៅកាន់ប្រទេស លីបង់ និង អ៉ីរ៉ាក់ ជាពិសេសនោះគឺ ភាពតានតឹងបានកើតឡើង កាន់តែខ្លាំង​នៅពេលអ្នកទំាងពីរ នំាកូនទៅប្រទេសស៊ីរី ក្នុងគោលបំណងធ្វើបេសកម្ម មនុស្សធម៌។

គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល លោក Brad Pitt​ តែងតែបានគំាទ្រយ៉ាងពេញទំហឹង ចំពោះការងារមនុស្សធម៌ របស់នាង Angelina Jolie ក៏ប៉ុន្តែការនំាកូន ទៅជាមួយគ្រប់ទីកន្លែង បានក្លាយជាបញ្ហារវាងអ្នកទំាងពីរ អស់រយៈពេលជាច្រើនឆ្នាំ មកនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie