CamNews

តារា 

យករាងទៅណា? ពពោះកូនភ្លោះ ៥ ខែហើយ នាង Chompoo ហាត់ប្រាណឥតឈប់

ព័ត៌មានកំសាន្ត ៖ គ្រាន់តែដឹងថា ខ្លួនកំពុងតែមានផ្ទៃពោះកូនភ្លោះភ្លាម តារាសម្តែងថៃ នាង Chompoo araya និងស្វាមីសេដ្ឋីរបស់នាង មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង រកនិយាយអ្វីមិនត្រូវនោះទេ ព្រោះគឺជារឿងដែលនឹកស្មានពុំដល់ទាល់តែសោះ ។​

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Fans ទាំងក្នុងនិងក្រៅប្រទេសរបស់ភរិយា លោក Nott Witsarut Rungsisingpipat សង្កេតឃើញថា ពពោះកូនភ្លោះ ៥ ខែហើយ នាង Chompoo ហាត់ប្រាណឥតឈប់ឈរទាល់តែសោះ ។ 



ការពិតទៅជារឿងធម្មតាទេ នៅពេលដែលតួស្រីក្នុងរឿង "ភរិយាសម័យថ្មី" រូបនេះហាក់បន្តការហាត់ប្រាណបើទោះបីជានាងកំពុងតែមានផ្ទៃពោះ ជាង ១៩ សប្តាហ៍ក៏ដោយចុះ ប៉ុន្តែនាងនៅតែចង់រក្សារាងឲ្យបានស្អាត ព្រោះត្រូវចេញទៅកម្មវិធីផ្សេងៗជារឿយៗ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat