CamNews

ព័ត៌មានបច្ចេកវិទ្យា 

គណនីបណ្ដាញសង្គមម្ចាស់ Faceook ត្រូវបានគេហែកទៀតហើយ

ជាលើកទីពីរក្នុងឆ្នាំ ក្រុមហែកឃើរ (hacker) OurMine បានវាយលុកចូលទៅកាន់គណនីបណ្ដាញ
សង្គម Pinterest របស់ម្ចាស់ Facebook និងបានប្ដូរផ្លាស់ខ្លឹមសារនៅទីនោះ។

កាលពីថ្ងៃទី ១៥វិច្ឆិកា ត្រង់ចំនុចឧទ្ទេសនាមនៅលើគណនី Pinterest របស់ Zuckerberg បាន
បង្ហាញនូវឃ្លា ៖ “កុំភ័យ យើងខ្ញុំគ្រាន់តែពិសោធឱ្យដឹងអំពីសមត្ថភាពនៃការការពារសម្ងាត់តែ
ប៉ុណ្ណោះ”។ ក្រុមហែកឃើរ OurMine មិនបានបង្ហើបឱ្យដឹងថា ពួកគេចូលទៅក្នុងគណនីនេះរបស់
ម្ចាស់ Facebook បានដោយរបៀបណា។

ក្រុមហែកឃើរនេះ ល្បីឈ្មោះខាងរុករក និងបន្សល់ទុកនូវសារនៅលើគណនីរបស់មនុស្សល្បី
ឈ្មោះ ដូចជា CEO របស់ Google ឈ្មោះ Sundar Pichai ឬស្ថាបនិករបស់ Uber ឈ្មោះ Travis
Kalanick ។ល។ ពួកគេបានឱ្យដឹងថា គោលបំណងនៃការហែកនេះ គឺដើម្បីឱ្យជនរងគ្រោះ ស្វែង
រក និងប្រើប្រាស់សេវាការពារការសម្ងាត់របស់ខ្លួន។

CNet ឱ្យដឹងថា OurMine ថែមទាំងបានផ្ញើអ៊ីម៉ែលមកកាន់ទំព័របច្ចេកវិទ្យានេះនូវឈ្មោះ និងលេខ
កូដសម្ងាត់នៃគណនី Twitter របស់ Zuckerberg បើទោះម្ចាស់ Facebook បានប្រើប្រាស់លេខ
កូដសម្ងាត់ពីរជាន់ ក្រោយពីមានការហែកចូលលើកទីមួយ។

កាលពីខែមិថុនា OurMine ក៏បានរកឃើញព័ត៌មានសម្រាប់ឡក់អ៊ីនរបស់ Mark Zuckerberg ក្នុង
ទិន្នន័យដែលបានបែកធ្លាយរបស់បណ្ដាញសង្គម LinkedIn ចាប់ពីឆ្នាំ ២០១២។ ទិន្នន័យនេះ បាន
ជួយឱ្យ OurMine អាចចូលទៅក្នុងគណនី Twitter ក៏ដូចជា Pinterest របស់ Zuckerberg និងបាន
បង្ហោះសារ ៖ “គណនីត្រូវបានហែកចូលដោយក្រុម OurMine”។

ការរកឃើញរបស់ហែកឃើរបានបង្ហាញថា មេដឹកនាំបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក បាន
ធ្វើឱ្យមានកំហុសឆ្គងនៅពេលចូលរួមប្រើប្រាស់អ៊ីនធឺរណែត។ ទីមួយ ម្ចាស់ Facebook បានប្រើ
ប្រាស់លេខកូដសម្ងាត់ដូចគ្នា សម្រាប់គណនីច្រើនផ្សេងៗគ្នា។ ទីពីរ លេខកូដសម្ងាត់របស់ Mark
Zuckerberg គឺមានភាពសាមញ្ញ ៖ dadada ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ rt


Tags: OurMine hacker ហែកឃើរ Mark Zuckerberg