CamNews

ព័ត៌មានអន្តរជាតិ 

រកណាបាន, ធ្វើការតែ ៤ថ្ងៃ​ ក្នុងមួយខែ ទទួលបានប្រាក់ខែ ច្រើនជាង 500000$ បើដឹងពីមុខតំណែងកាន់តែភ្លឺភ្នែក

ព័ត៌មានអន្តរជាតិ ៖ អតីតរដ្ឋមន្រ្តីហរិញ្ញវត្ថុ ចក្រភពអង់គ្លេស លោក George Osborne គូស បញ្ជាក់ឲ្យដឹងថា លោកនឹងទទួលបានប្រាក់បៀរវត្សរ៍ ប្រមាណ ៦៥០,០០០ផោន ដែលស្មើនឹង ១,១២លានដុល្លាសឹង្ហបុរី សម្រាប់ការបំពេញការងាររយៈពេលមួយឆ្នាំ ដោយក្នុងមួយខែ ធ្វើការ ត្រឹមតែ ៤ថ្ងៃ ក្នុងមុខតំណែងជាទីប្រឹក្សាឲ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម សហរដ្ឋអាមេរិកដែល មានឈ្មោះថា BlackRock ។ គួររំឮកថា លោក Osborne បានអះអាងនៅលើទិន្នានុប្បវត្តិចុង ក្រោយបំផុតរបស់លោកដែលត្រូវបានបោះពុម្ពផ្សាយក្នុងសប្ហាហ៍នេះ ក្រោយចុះបញ្ជីផ្លូវការ​ សំរាប់ អត្ថប្រយោជន៍ហរិញ្ញវត្ថុរបស់លោក Osborne ដែលត្រូវបានធ្វើឡើងដោយ សមាជិក សភា អាមេរិក ។ 


លោក Osborne បានលើកឡើងឲ្យដឹងថា លោករំពឹងទុកថានឹងទទួលបានប្រាក់បៀវត្សរ៍ ប្រមាណ ១៦២,៥០០ផោន ក្នុងមួយត្រីមាស ក្នុងមួយតំណែងជាទីប្រឹក្សាសេដ្ឋកិច្ចពិភពលោក នៅឯស្ថាប័នកំពូល BlackRock ដែលជាស្ថាប័នមូលនិធិធំបំផុតលើសាកលលោក មិនត្រឹមតែ ប៉ុណ្ណោះ លោក Osborne ក៏រំពឹងទុកថា នឹងទទួលបាន សមធម៌ដូចគ្នាដែរនៅក្នុងក្រុមហ៊ុនយក្ស មួយនេះ​ នាពេលអនាគត ។ 


សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា ការចុះបញ្ចីនៃអត្ថប្រយោជន៍ភាព ហរិញ្ញវត្ថុ សម្រាប់លោក Osborne ជាសមាជិកសភាពនោះ ក៏បានបង្ហាញជាក់ស្តែងឲ្យដឹងថា លោកបានទទួលប្រាក់កំរៃ ដល់ទៅ ៧៨០,០០០ផោន សម្រាប់ការថ្លែងសុន្ទរកថា ដែលត្រូវបានធ្វើឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ ។ គួររំឮកថា លោក Osborne ក៏ធ្លាប់បានបម្រើការជាអធិការបតី នៃស្ថាប័ន Exchequer ចាប់តាំងពីឆ្នាំ ២០១០ ដល់ខែ កក្កដា ឆ្នាំ ២០១៦ នៅពេលដែលលោក លាលែង ចេញពីតំណែងរដ្ឋាភិបាល ស្របពេលដែលអង់គ្លេសដកខ្លួនចេញពីសមាជិក សហភាពអឹរ៉ុប (Brexit) ក្រោយពីមានការបោះឆ្នោតប្រជាមតិ ខណៈដែលលោកបរាជ័យ ក្នុងយុទ្ធនាការរបស់ លោកក្នុងការរក្សាអង់គ្លេស ឲ្យបន្តនៅជាមួយនឹងសមាគម​សហភាពអឹរ៉ុប ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន

 


Tags: London England Int news Hot news Breaking news