CamNews

តារា 

តារាចម្រៀង លោក Jung Joon Young ត្រូវយុវតីម្នាក់ ដាក់ពាក្យប្តឹង ពីបទរំលោភសេពសន្ថវៈ

(កូរ៉េ)៖ Jung Joon Young តារាចម្រៀងប្រុស ក្នុងក្រុមហ៊ុនផលិតកម្ម «C9 Entertainment» កំពុងត្រូវរងការស៊ើបអង្កើត ពីតុលាការស្រុក Seongdong បន្ទាប់ពីមានយុវតីម្នាក់ ដាក់ពាក្យប្តឹងពីបទរំលោភសេពសន្ថវៈ កាលពីខែមុន។

សារព័ត៌មាន Yunhapស របស់កូរ៉េ បានផ្សាយថា ក្មេងស្រីជំទង់ ដែលបានដាក់ពាក្យប្តឹង​ តារាចម្រៀងប្រុសរូបនេះអះអាងថា នាងនិងគេបានណាត់ជួបគ្នា ហើយ Jung Joon Young បានបៀតបៀនកេរ្តិ៍ខ្មាស់នាង កាលពីនៅទាក់ទងគ្នា​កំឡុងខែកុម្ភៈ។ តំណាងក្រុមហ៊ុនចម្រៀង ក៏បានចេញមុខអះអាងដែរថា ពិតជាមានក្មេងស្រីម្នាក់ប្តឹង Jung Joon Young ពីរឿងនេះមែន ហើយតារាចម្រៀងរូបនេះ ក៏បានចូលខ្លួនតាមការកោះហៅ របស់តុលាការផងដែរ។

ប៉ុន្តែក្រោយមកប៉ូលិសបញ្ជាក់ថា មិនមានការស៊ើបអង្កេតបន្តទៀតទេ លើករណីនេះ ហើយបណ្តឹងដ៏រសើបនេះ ក៏ធ្វើឲ្យប៉ះពាល់កិត្តិយស Jung Joon Young មិនស្ទើរដែរ ដោយសារមានការ ចូលមកបញ្ចេញមតិ ពីសំណាក់មហាជនតាមអនឡាញ ជាពាក្យសម្តីវាយប្រហារ ហើយក៏មានអ្នកមិនជឿដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Jung Joon Young