CamNews

ព័ត៌មានជាតិ 

រថយន្តបែនដឹកថ្មពេញ បុកជាមួយរថយន្តបែនមួយគ្រឿងទៀតយ៉ាងពេញទំហឹង អ្នកបើកបរបាក់ជើង

(ភ្នំពេញ)៖ រថយន្តបែនមួយគ្រឿង បោះពួយក្នុងល្បឿនលឿន វ៉ាជែងជ្រុលចង្កូត​ទៅបុករថយន្តបែន​មួយ​គ្រឿងទៀត បើកច្រាសទិស យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់​របួស ជើងគៀបជាប់​ក្នុង​កាប៊ីនរថយន្ត ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចទៅបាត់។

ហេតុការណ៍កើតឡើងនៅម៉ោង ៥៖៣០នាទី​ព្រឹក ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌ​ដង្កោ។

លោក សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលបន្ទុកក្រុម ៧១១ ដែលដឹកនាំកម្លាំងសង្គ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រាប់ថា ជនរងគ្រោះគៀបជាប់ក្នុងកាប៊ីន ឈ្មោះ ប៊ី ឃុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ បើកបររថយន្តបែន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3553 ដឹកថ្មពេញរថយន្ត មាន​ទីលំ​នៅ​ភូមិស្លែងឃុំរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀត ជាព្រូរថយន្ត មាន​ឈ្មោះ ជិន ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ ឃុំជាមួយគ្នា មិនមានរបួស៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh