CamNews

តារា 

មហិមា!! តារាសម្តែង ដែលមានឈ្មោះល្បីមួយគូនេះ កំពុងតែបង្ហាញពីភាព ចង់មាន ចង់បាន របស់ពួកគេហើយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែង Fann Wong ដែលបានចូលរួមនៅក្នុង ព្រឹត្តិការណ៍ គ្រឿងអលង្ការនៅ Taiwan នៅថ្ងៃទី ២០ ខែមេសា ធ្វើឲ្យមានការភ្ញាក់ផ្អើល ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងខ្លាំង ជាមួយនឹង រ៉ូប ក្រហមនិង គ្រឿងអលង្ការ អស្ចារ្យរបស់នាង ។


ប្រព័ន្ធផ្សព្វផ្សាយសង្គម បានចោតសួរទៅ Fann Wong ថា តើប្តីរបស់នាង គឺលោក Christopher Lee ធ្លាប់ឲ្យកាដូ ជាលក្ខណៈគ្រឿងអលង្ការ ដែរ ឬ ទេ ។ ហើយ Fann Wong បានឆ្លើយថា គាត់បានឲ្យចិញ្ចៀន ដែលមានរូបសត្វដែលខ្ញុំពេញចិត្ត ហើយខ្ញុំស្រលាញ់ចិញ្ចៀន នោះខ្លាំងណាស់ ។


ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asianpopnews បានឲ្យដឹងថា Fann បានបន្ថែមថា នាងគ្រាន់តែសង្ឃឹមថា នាងនឹងទទួលបានអ្វីមួយ នៅក្នុងការប្រារព្ធពិធី ខួបអាពាហ៍ពិពាហ៍ លើកទី ១០ របស់ពួកគេ ។ 

ហើយពេលនេះ ប្តីប្រពន្ធដែលមាន ឈ្មោះល្បីទាំង ២ នេះ បានរៀបការជាមួយគ្នា រយៈពេល ៧ ឆ្នាំមកហើយ ។ 


គួរបញ្ជាក់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ មានការមមាញឹក ជាមួយនឹង ការថតខ្សែភាពយន្ត របស់ពួកគេ យ៉ាងខ្លាំង តែទោះជាយ៉ាងណាក៍ដោយ ពួកគេនៅតែ សង្ឃឹមថា នឹងមានគំរោង បន្ថែមសមាជិកថ្មី នៅក្នុងគ្រួសារ បន្ទាប់ពី កូនប្រុសបង មានវ័យ ២០ ខែ ។ 


Fann បាននិយាយថា ជាការពិតណាស់ ខ្ញុំនិង​ ប្តីរបស់ខ្ញុំ ពិតជាចង់បានកូនម្នាក់ទៀតពិតមែន ក្រៅពី ការថតខ្សែភាពយន្ត ពួកយើងថែមទាំង ខំប្រឹងធ្វើការផ្សេងៗ ដើម្បីធ្វើការរកលុយដើម្បី ផ្គត់ផ្គង់គ្រួសារ របស់ខ្ញុំថែមទៀតផង ៕ 



ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop


Tags: Chinese Fann Wong Christopher Lee