CamNews

តារា 

ជាការពិតទេដែលថា នាង Kimberly ខឹងនាង Yaya ដែលជាមិត្តសំណព្វចិត្តខ្លួនឯង ដោយសាររឿងនឹង?

ព័ត៌មានកំសាន្ត ៖ ទស្សនិកជនភាគច្រើនដែលបានតាមដានទស្សនារឿងភាគថៃគឺរឿង "រលកជីវិត" គឺមានតួប្រុសដែលជាមិត្តប្រុសរបស់នាង Kimberly គឺលោក Mark prin រីឯតួឯកស្រីគឺជាតារាថៃរូបស្រស់ នាង Yaya ដែលត្រូវជាមិត្តជិតដិតរបស់នាង Kimberly ផងដែរ ។ 

បន្ទាប់ពីតួប្រុសនិងតួស្រីអស់ពីឈុតឆាកឈ្លោះគ្នាស្ទើរតែបែកទឹកបែកដី ក៏ស្រាប់តែចាប់ផ្តើមកើតចិត្តស្រលាញ់គ្នា និងមានឈុតឆាកអោបថើបជាច្រើនទៀត រហូតធ្វើឲ្យក្រុមអ្នកគាំទ្រមានការព្រួយបារម្ភថា អាចដែរទេដែលថា នាង Kimberly ខឹងនាង Yaya ដែលជាមិត្តសំណព្វចិត្តខ្លួនឯង ដោយសារមិត្តប្រុសខ្លួនឯងទៅស្និទ្ធិស្នាលជាមួយនិងសង្សារខ្លួនឯងបែបនេះ?

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រក៏សង្ឃឹមថា នាង Kimberly ​នឹងចែកឲ្យបានដាច់រវាងទំនាក់ទំនងស្នេហាជាមួយនិងការសម្តែងឲ្យបានច្បាស់ ម្យ៉ាងវិញទៀតនេះគឺគ្រាន់តែជាការសម្តែងនោះទេ ។ យ៉ាងណាមិច យើងមានរង់ចាំស្តាប់ការបកស្រាយរបស់តារាស្រីរូបនេះទេថា តើគិតបែបនេះណាចំពោះរឿងនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin Margie rasri Yaya