CamNews

ព័ត៌មានអន្តរជាតិ 

ភាពធាត់លើសទម្ងន់ជ្រុល ជាពិជឃាតមុខស្រស់ បណ្តាលអោយកើតជម្ងឺ មហារីក ច្រើនមុខ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជម្ងឺមកពីចក្រភពអង់គ្លេស ច្រើនជាង ២០,០០០ នាក់ជារៀងរាល់ឆ្នាំ ដែល បានកើតជម្ងឺមហារីកនោះ គឺបណ្តាលមកពីពួកគេ ធាត់ជ្រុលខ្លាំងពេក ។យោងតាមការសិក្សាស្រាវជ្រាវ គូសបញ្ជាក់អោយដឹងថា ភាពធាត់ជ្រុល បានបណ្តាលអោយមានករណីកើតជម្ងឺមហារីកដល់ទៅ ៤៨១ ០០០ ករណីមកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ក្នុងនោះ រួមមាន ស្រ្តីភេទចំនួន    ១៣,០៣៧ ករណី និងបុរសមានដល់ទៅ ៧,២១៧ ករណី នៅចក្រភពអង់គ្លេស ។


ទីភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ ឬ The International Agency for Research  on Cancer បានធ្វើ ការសិក្សាស្រាវជ្រាវ និងរកទិន្នន័យបញ្ជាក់បានថា បណ្តាប្រទេស ១៨៤ ប្រទេសមកពីជុំវិញពិភពលោក ជម្ងឺមហារីក គឺមានទំនាក់ទំនងជាមួយនឹង ទម្ងន់ នៅអំឡុងឆ្នាំ ២០១២ ។

World Health Organisation ឬអង្គការសុខភាពពិភពលោក កាលពីពេលកន្លង ទៅនេះ បានចេញសេច ក្តីថ្លែងការណ៍អោយដឹងថា ភាពធាត់លើសទម្ងន់ គឺជាកត្តាលិករ ជម្រុញអោយ     មានជម្ងឺមហារីកដែល មិនអាចជៀសវាងបាន រួមមានដូចជា ជម្ងឺមហារីកថ្នាំជក់ មហារីកលំពែង មហារីក តម្រងនោម ក៏ដូចជា មហារីកពោះវៀនជាដើម ។​

Tom Stansfeld អ្នកស្រាវជ្រាវខាងរោគមហារីកបញ្ជាក់អោយដឹងថា ជម្ងឺមហារីក  ៤  ក្នុងចំណោមជម្ងឺម ហារីក ១០ គឺអាចការពារបាន នៅក្នុងចក្រភពអង់គ្លេស ល្គិកណាមានបំលាស់ប្តូរបែបផែននៃការរស់នៅ ដូចជា ឈប់ជក់បារី ទទួលទានសុរាតិច រក្សាតុល្យភាពទម្ងន់ និងហាត់ប្រាណ  អោយបានជាទៀងទាត់ ជាដើម ។

ទន្ទឹមនឹងគ្នានេះដែរ ករណីសិក្សាដាច់ដោយឡែកពីគ្នា The Lancet បង្ហាញ    អោយដឹងថា ចក្រភពអង់ គ្លេសគឺដើរពីក្រោយ តំបន់អឺរ៉ុប ទាក់ទិនអាត្រាភាពរស់រានមានជីវិតនៃជម្ងឺ  មហារីក ។ គួររំឮកថា ជម្ងឺម ហារីកក្រពះ ជម្ងឺមហារីកក្រពេញអូវែ និងជម្ងឺមហារីកមាត់ស្បូន មានឱកាស រ ស់រានមានជីវិតតិចតួចបំ ផុត ។

ផ្អែកលើកទិន្នន័យ នៃករណីជម្ងឺមហារីក មកពី ១៨៤ ប្រទេស  ពី    ប្រភពដើម GLOBOCAN លោកវេជ្ជ បណ្ឌិត Dr Melina Arnold នៃ ទីភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ   ឬ The International Agency for Research on Cancer (IARC) ប៉ាន់ប្រមាណអោយដឹងក្នុងកំឡុងឆ្នាំ   ២០១២ អោយដឹងថា ជម្ងឺមហារីក គឺពិតជាមានការប្រាស្រ័យទាក់ទងកើតចេញពី ភាពធាត់លើសទម្ងន់ជ្រុល ។

បើយោងតាមអង្គការសុខភាពពិភពលោកអោយដឹងថា ភាពធាត់លើសទម្ងន់ គឺជា ពិជឃាតទីពីរបន្ទាប់ ពីថ្នាំជក់ ដែលបណ្តាលអោយកើតមានជម្ងឺមហារីក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news London UK