CamNews

តារា 

លី ច័ន្ទសីហា រៀបចំ​ខួបកំណើត​ធំ​ជាង​រាល់​ឆ្នាំ ព្រោះ​ជា​ឆ្នាំ​នាំ​សំណាង

ភ្នំពេញៈ តារាទឹកភ្នែកចង្ការស្រួច សម្បុរស្រអែម កញ្ញា លី ច័ន្ទសីហា នៅក្នុងឆ្នាំនេះបាន ត្រៀម រៀបចំពិធីជប់លៀងខួបកំណើតជាលក្ខណៈទ្រង់ទ្រាយធំ គម្រប់២២ឆ្នាំ ហើយមូល ហេតុដែលនាងរៀបចំ ពិធីធំសម្រាប់ឆ្នាំនេះ ដោយសារតែនាងចង់លើករាសី ឲ្យកាន់តែមាន ភាពលេចធ្លោ និងយីអ៊ុនកាន់តែឡើងខ្ពស់មួយកម្រិតទៀត ។
ជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៤ នេះថា នៅថ្ងៃទី២៤ ខាងមុខនេះ នាងនឹងរៀបចំពិធីជប់លៀង ខួបកំណើតមួយ គឺ គម្រប់២២ឆ្នាំ នៅក្នុងបុរីព្រែកឯង នៅផ្ទះលំហែកាយរបស់នាង ហើយបើតាមគម្រោងនាង រៀបចំប្រហែលជា២០តុប៉ុណ្ណោះ ។

តារាទឹកភ្នែកពូកែបញ្ចូល មនោសញ្ចេតនាកំសត់ទុក្ខសោក កញ្ញា លី ច័ន្ទសីហា ប្រាប់ឲ្យដឹង ទៀតថា “សម្រាប់ខួបកំណើតរបស់ខ្ញុំឆ្នាំនេះ គឺជាឆ្នាំដែលពិសេស និងមានហ៊ុងស៊ុយណាស់ សម្រាប់ខ្ញុំព្រោះទាំងការងារសិល្បៈ មុខរបររកស៊ីគឺដំណើរការល្អ ទៅជាលំដាប់ហើយ ម្យ៉ាង ទៀត ថ្ងៃកំណើតរបស់ខ្ញុំឆ្នាំនេះ ក៏ស្ថិតនៅក្នុងបញ្ចីមួយដែលកម្រមាន គឺជាង៣០០ឆ្នាំ ទើប មានម្តងក្នុងនោះ មានថ្ងៃកំណើតខ្ញុំដែរ ហេតុដូច្នេះហើយទើបឆ្នាំនេះ ខ្ញុំសម្រេចចិត្តចាយទុន រៀបចំពិធីធំម្តងទៅ ” ។

តារាសម្តែង និងជាម្ចាស់ហាងសម្អាងការវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅ នាងមិនចង់រៀបចំពិធីជប់លៀងធំដុំបែបនេះទេ ព្រោះថាមិនចង់រំខានភ្ញៀវ ហើយតែហេតុផល ដូច ដែលនាងបានរៀបរាប់ខាងលើនេះ អីច៊ឹងហើយជានាងរៀបចំ ហើយនៅក្នុងនោះ ការរៀប ចំពិធីជប់លៀងម្តងៗ គឺហត់ខ្លាំងតែយ៉ាងណាក្នុងនោះ ក៏បានផ្តល់ភាពសប្បាយរីករាយ ក្នុង ការជួបជុំមិត្តមិនអន់ដែរ ។

បើទោះជាឆ្នាំនេះតារាស្រីរូបនេះ បានចាយទុនរៀបពិធី ជប់លៀងធំជាងរាល់ឆ្នាំ ក៏ដោយតែនាងបានអះអាងថា “ការរៀបចំពិធីជប់លៀងបែបនេះ គឺមានតែឆ្នាំនេះទេ សម្រាប់ឆ្នាំក្រោយគឺ ខ្ញុំមិនធ្វើ ធំដុំអីច៊ឹងទៀតទេ ព្រោះកុំឲ្យរំខានភ្ញៀវរាល់ឆ្នាំពេក ម្យ៉ាងខ្ញុំក៏រវល់ជាមួយការងារមិន អាចមានពេលរៀបចំពិធីរាល់ឆ្នាំបានទេ គឺមានតែឆ្នាំនេះតែប៉ុណ្ណោះ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh