CamNews

តារា 

Justin Bieber ត្រលប់មកលេង Instagram វិញប៉ុន្តែ​​​​​​​​​​....

ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្ររបស់តារាកំពូលតារាចម្រៀង  Justin Bieber ប្រហែលជាសប្បាយចិត្តមិនស្ទើរទេនៅពេលតារានៅក្នុងដួងចិត្តរបស់ខ្លួនវិលត្រលប់មកលេងគណនី instagram របស់ខ្លួនវិញបន្ទាប់ពីមានរឿងអាស្រូវជាច្រើន ទាក់ទិនជាមួយនិងសង្សារចាស់និងសង្សារថ្មីរបស់លោក ។​ 

ដោយយោងតាមការបកស្រាយរបស់គេហទំព័រមួយបានឲ្យដឹងថា អ្នក​គាំទ្រ​របស់ Justin Bieber ប្រាកដ​ជា​សប្បាយ​ចិត្ត​ខ្លាំង​ជាមួយ​នឹង​ដំណឹង​ថា តារា​Justin Bieber បាន​ត្រឡប់​មក​លេង Instagram វិញ ក្រោយ​ពី​មាន​ផ្ទុះ​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​នឹង​សង្សារ​ចាស់ Selena Gomez ហើយ​និង​ក្រុម​អ្នក​​ស្អប់ Sofia Richie ដែល​ជា​សង្សារ​របស់គេ​នៅ​ពេល​នោះ ខណៈពេលនេះ លោក Justin Bieber ជាមួយនិងនាង Sofia Richie បានបែកបាក់គ្នាជាយូរណាស់មកហើយ គិតមកទល់ពេលនេះ  ។

វាអាចជាដំណឹងល្អផងនិងដំណឹងអាក្រក់ផងសម្រាប់គណនី Instagram ថ្មី​របស់​តារា​វ័យ​ ២២ ឆ្នាំ​រូប​នេះ ព្រោះគណនីនេះគឺមិន​ត្រូវ​បាន​គ្រប់គ្រង​ផ្ទាល់​ដោយ Justin Bieber នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នកចាត់ការ​ឈ្មោះ Scooter Braun ជា​អ្នក​ចាត់​ចែង​លើ​ការ​បង្ហោះ​រូប​និង​ការ​ឆ្លើយ​តប​សារ​ផ្សេង​ៗ​ជំនួស Justin Bieber ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ hollywoodlife


Tags: Justin Bieber Selena gomez