CamNews

ម៉ូតូ 

Ducati 1199 Panigale សូមបង្ហាញ​ពី​សមត្ថភាព​ដែល​មិនអាច​​បំភ្លេច​បាន

ជាមួយនិងគុណភាពដែលមិនអាចបំភ្លេចបាន របស់ក្រុមហ៊ុន Ducati  ដែលជាក្រុមហ៊ុន​មួយត្រូវបាន​ទទួ​ល​ស្គាល់ដោយ មហាជនថា​ពិតជាក្រុមហ៊ុនផលិតម៉ូតូមានគុណភាព លើសពីនេះ គ្រប់​ប្រភេទ​នៃ​ផលិត​ផល​ ស្ទើតែទទួលបានការពេញនិយមទាំងអស់​ ។ បន្ថែមពីនេះទៅទៀ សម្រាប់ជាចំណង​ដៃ​ពិសេស ក្រុមហ៊ុន​សូមធ្វើបទបង្ហាញអំពី  Ducati 1199 Panigale ដែលមានភាព​អស្ចារ្យ​បំផុត​ក្នុង​សង្គម​ម៉ូតូធំ។ 

Ducati 1199 Panigale គឺជាតួអង្គដែលសំខាន់បំផុតក្នុងក្ដីស្រមៃអ្នកប្រើប្រាស់​ យ៉ាងណាមិញបើយើង​សង្កេតទៅមើលរូបរាងលក្ខណៈខាងក្រៅ យើងអាចឆាប់ចាប់បាននូវភាពស្រស់សង្ហាជាច្រើនចំណុច មាន​ដូចជា រូបរាងធំ មាំ តួខ្លួនម៉ូតូវែង បង្ហាញពីភាពរឹងមាំ កង់ក្រោយប្រើដងសាក់ស៊ីតែម្ខាង បន្ថែមពី​នេះ​ទៅទៀត គឺប្រើ​ហ្រ្វាំងប្រេងមុខក្រោយ។ ចំណែកតួម៉ាស៊ីនវិញ Ducati 1199 Panigale ប្រើម៉ាស៊ីន​ដាច់ អមនឹងស៊ឺប៉ាប់ ៤ ដើមនៃមក្បាលម៉ាស៊ីននីមួយៗ មានកម្លាំង ១១៩៩ សេសេ ហើយខ្នាតរង្វាស់​មាន ១៩៥ សេស និងមានដំណាក់​កាលម៉ាស៊ីន ៦ លេខ ។ ចំណែកតំលៃវិញ​ ២៩៩៩៥ ដុល្លារ។ 

ដូចនេះដើម្បីសម្រេចបានក្ដីស្រមៃនៃការបើកបរប្រកបដោយទំនុចចិត្ដ គឺ Ducati 1199 Panigale អាច​ជួយអ្នកបាន។ 













ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖​Topspeed


Tags: Vehicle Ducati 1199 Panigale