CamNews

ព័ត៌មានជាតិ 

ឪពុកម្តាយ រវល់ទៅធ្វើការ ផ្ញើកូននៅអ្នកជិតខាង ជួយមើល កូនៗនាំគ្នាទៅ លេងទឹក ប្រឡាយលង់ស្លាប់

បន្ទាយមានជ័យ៖ កុមារាពីរនាក់ បងប្អូនទៅលេង ទឹកប្រឡាយក្រោយផ្ទះ ខណះ ឪពុកម្តាយរវល់ ទៅធ្វើការ ផ្ញើរកូននៅអ្នកជិតខាង ជួយមើលថែ បែរជានាំគ្នា ទៅលេងទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីនាក់បងប្អូន ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅប្រឡាយ ខាងកើតវត្តចាស់ប្រហែល ២០០ មែត្រ ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកស៊ិវ សុជាតិ អធិការ ក្រុងសិរីសោភ័ណ ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីបានទទួលព័ត៌មាន បានកាលពីម្សិលមិញ នេះលោកក៏បានបញ្ជា កម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យ ដើម្បីធ្វើ កោសល្យវិច័យ ក្មេងរងគ្រោះ ទាំង២នាក់បងប្អនបង្កើត។

លោកបានបន្តក្មេងគ្រោះទី១, មានឈ្មោះ ថុល អាន ភេទប្រុស អាយុ ៥ ឆ្នាំ ត្រូវជាបង  និងទី២, ឈ្មោះ ថុល ធៀន ភេទប្រុស អាយុ ៣ឆ្នាំ រីឯ ឪពុកឈ្មោះ ចាន់ថុល អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ គង់ ស្រីមុំ អាយុ ៣៣ឆ្នាំ មានមុខបរជាកម្មករកសិដ្ឋានចិញ្ចឹមមាន់ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយមកស្នាក់នៅ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងខាងលើ។

ឪពុកក្មេងរងគ្រោះ បានប្រាប់សមត្ថកិច្ចថា  ព្រោះតែរូបគាត់ ជាប់រវាល់ទៅធ្វើការងារ នៅរោងម៉ាស៊ីន កិនស្រូវ នៅម៉ោង ១ រសៀលនោះពេល គាត់ត្រឡប់មកផ្ទះវិញ ប្រពន្ធ ក៏ជាប់រវល់ទៅផ្សារទិញឥវ៉ាន់នៅផ្សារហើយទុកកូនទាំង២ ឲ្យអ្នកជិតខាងជួយមើល។

ក្រោយពីគាត់បានមកដល់បានស្រែកហៅកូនទាំង២នាក់មិនសោះ ហើយបានទៅសួរអ្នកជិតខាងថា មានឃើញកូនគាត់ទេ ភ្លាមនោះគាត់នាំគ្នា រកក្នុងបរិវេណកសិដ្ឋាន ចិញ្ចឹមមាន់ក៏មានឃើញ លុះទៅប្រឡាយ ទឹកស្រាប់តែឃើញ ប្រុសទាំងអណ្តែត ទឹកក្នុងប្រឡាយស្លាប់។

ភ្លាមនោះអ្នកភូមិបាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើកោសល្យវិច័យ សាកសពក្មេងៗ និងបានសន្និដ្ឋានថា ក្មេងទាំងពីរនាក់ បងប្អូននេះពិតជាលង់ទឹកប្រឡាយ ដែលមានជំរៅកន្លះម៉ែត្រ ហើយគ្មានស្នាកស្នាមអ្វី ពាក់ព័ន្ធនិងឃាតកម្មនោះទេ ។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគលសពក្មេងខាងលើ ទៅឲ្យឪពុកម្តាយយក ទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Banteay Meanchey