CamNews

ព័ត៌មានអន្តរជាតិ 

ពិធិការិនី និង Cameraman ត្រូវអតីត ក្រុមការងារ ទូរទស្សន៍ បាញ់សម្លាប់ចោល វិនាទីផ្សាយផ្ទាល់ (Live)

ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធ ម្សិលមិញនេះ មានហេតុការណ៍សម្លាប់មនុស្ស ដ៏គួរអោយរន្ធត់ មួយបានកើតឡើង ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក   ពោល បុរស  ជាខ្មាន់កាំភ្លើង បានបើកការ វាយប្រហារបាញ់សម្លាប់ចោល ក្រុមការងារ ទូរទស្សន៍ ២ នាក់ អំឡុងកម្មវិធីផ្សាយផ្ទាល់ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរសជាខ្មាន់កាំភ្លើង គឺ ជា  អតីតក្រុមការងារ ទូរទស្សន៍ ដែលធ្លាប់បម្រើការរួមគ្នា ជាមួយនឹងជនរងគ្រោះ នៅស្ថានីយ័ទូរទស្សន៍ក្នុងស្រុកសហរដ្ឋអាមេរិក WDBJ7 TV ។ ខ្មាន់កាំភ្លើងរូបនេះ បានហៅខ្លួនឯងថា "ធុងម្សៅ ចាំតែគេប្រើ" ពាក់ព័ន្ធនឹងកំហឹង ខឹងខ្លាំង ទៅលើការរើសអើងពូជសាសន៍ នៅកន្លែងបំពេញការងារ ក៏ដូចជា គ្រប់  ទី កន្លែងផ្សេង ទៀត នៅសហរដ្ឋអាមេរិក ។


ជនរងគ្រោះស្លាប់ ពីការវាយប្រហារ អត្តឃាតលើកនេះ គឺជា ក្រុមការងារទូរទស្សន៍ខាងលើ ម្នាក់ គឺជាពិធិការិនី វ័យ ២៤ ឆ្នាំ ឈ្មោះ Alison Parker និងម្នាក់ទៀត គឺជា Cameraman ឈ្មោះ Adam Ward វ័យ ២៧ ឆ្នាំ ។ ទាំង ២ នាក់ បានស្លាប់បាត់បង់  ជីវិត  ភ្លាមៗ  ក្រោយហេតុការណ៍វាយ ប្រ ហារ បាញ់សម្លាប់ អំឡុងកម្មវិធីផ្សាយផ្ទាល់ទូរទស្សន៍ (LIVE)   ។   ខ្មាន់  កាំភ្លើង ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំមានឈ្មោះថា  Lee  Flanagan  (ឬឈ្មោះ Bryce Williams)   ជា  អតីតបុគ្គលិកទូរទស្សន៍ WDBJ7 TV ។ លោកបានបាញ់សម្លាប់ខ្លួនឯង  នៅក្នុងរថយន្ត រយៈពេល ១ ម៉ោងក្រោយ បន្ទាប់ ពីមន្រ្តីប៉ូលីសពាក់ព័ន្ធ​ តាមប្រមាញ់ចាប់រូប  លោក មក វិញ ក្រោយព្យាយាមរត់គេចខ្លួន តាមផ្លូវ ហាយវេ ក្នុងរដ្ឋ Virginia ។ ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំ ខ្មាន់   កាំភ្លើងរូបនេះ គឺមានសញ្ជាតិ អាហ្រ្វិក អាមេរិក ។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ លើកឡើងអោយដឹងថា ឧក្រិដ្ឋជនរូបនេះបាន ថត ឃ្លីបវីដេអូ ពីការវាយប្រហារបាញ់សម្លាប់ រួចបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington