CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple អាចដាក់ចេញ iOS 7.1 ផ្លូវការ នៅសប្តាហ៍ក្រោយ ហើយក៏អាចជា Version ដែលមិនអាច "Jailbreak" បានទៀតឡើយ

វើហ្សិនអាប់ឌេត Software ថ្មីសម្រាប់ iPhone, iPad និង iPod Touch អាចនឹងត្រូវបាន Apple ដាក់ បង្ហាញចេញនៅថ្ងៃទី ១១ ខែមីនា ខាងមុខនេះ ហើយវាក៏នឹងអាចធ្វើឲ្យ ឧបករណ៍ដោះសោរ"Jailbreak" បច្ចុប្បន្ននេះ លែងមានប្រសិទ្ធភាព ទៀតផងដែរ។

យោងតាមប្រភពពី 9to5mac, ហេតុផលដែលធ្វើឲ្យ Apple អាចនឹងដាក់បញ្ចេញនូវ iOS 7.1 នៅ សប្តាហ៍ក្រោយនេះ គឺដើម្បីឲ្យទាន់ពេលផ្គត់ផ្គង់ Applications សម្រាប់ព្រឹត្តិការណ៍តន្រ្តី iTunes Festival របស់ Apple  នៅក្នុងពិធី South by Southwest (SXSW) ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ខែមីនា ខាងមុខនេះ។ ហើយកាលពីមុននេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក វើហ្សិនសាកល្បង iOS 7.1 Beta ក៏ត្រូវបាន Apple ដាក់បញ្ចេញមក ក្នុងរយះពេលយូរសមរម្យមួយ ដល់បណ្តាអ្នកអភិវឌ្ឍន៍ហើយ ដែរ។

បើប្រៀបជាមួយនឹង iOS 7.0 បច្ចុប្បន្ន iOS 7.1 សន្យាថានឹងមានការធ្វើឲ្យប្រសើរមួយចំនួន ស្តីពី interface រាបស្មើ ដែលវានៅមិនទាន់មានការសប្បាយចិត្តច្រើន ជាមួយនឹងអ្នកប្រើប្រាស់ គិតចាប់តាំង ពីពេលដែលវាបានបង្ហាញខ្លួន រួមជាមួយ iPhone 5S មក។ បណ្តាផ្លាស់ប្តូរនោះ គឺផ្តោតទៅលើ ការ រចនាម៉ូត របស់ប៊ូតុងចុច (keyboard) នៅក្នុងស្គ្រីន, interface នៅក្នុង Application ទូរស័ព្ទ, ក្នុងសារ និង FaceTime...ជាដើម។

iOS 7 ជាមួយនឹង interface រាបស្មើ នឹងត្រូវបាន Apple បន្តធ្វើការអាប់ឌេត ឲ្យកាន់តែប្រសើរឡើង

ទន្ទឹមនឹងនោះ បន្ទាប់ពីធ្វើការដកពិសោធសាកល្បង ជាមួយនឹងវើហ្សិន Beta រួចមក អ្នកអភិវឌ្ឍន៍មួយ ចំនួន បានឲ្យដឹងថា វើហ្សិនផ្លូវការរបស់ iOS 7.1 លទ្ធភាពច្រើន អាចនឹងបញ្ឈប់នូវការ ដោះសារ "Jailbreak" តាមរយះ evasi0n7 ។ កត្តានេះ សម្រាប់អ្នកប្រើប្រាស់ ដែលចង់ប្រើ Application Store Cydia និងប្រើប្រាស់បានទូលំទូលាយជាង ក្នុងប្រព័ន្ធនោះ គឺមិនគួរធ្វើការអាប់ឌេតឡើង វើហ្សិន iOS 7.1 ពេលវាត្រូវបាន Apple ដាក់ចេញឲ្យប្រើប្រាស់ នៅសប្តាហ៍ក្រោយនេះ នោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple iOS 7.1 iPhone iPad Hightech