CamNews

ព័ត៌មានជាតិ 

បង្ហាញមុខក្រុម ក្មេងស្ទាវ ៦នាក់ ដែលសម្លាប់នារី រកស៊ីផ្លូវភេទ ក្រោយរំលោភឆ្អែតឆ្អន់

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ ៦នាក់ ដែលជាប់សង្ស័យ ក្នុងករណី សម្លាប់នារីបម្រើការងារ នៅហាងខារ៉ាអូខេ ក្រោយពីពួកគេធ្វើសកម្មភាព រំលោភបូក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះ ត្រូវបាន នគរបាល ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក យឹម សារ៉ាន់ ជាអធិការខណ្ឌ និងលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ បន្ទាប់ពីចាប់ខ្លួន  ជាបន្តបន្ទាប់កាលពីម្សិលមិញ ក្រោមកិច្ចសហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអាវុធហត្ថខណ្ឌពោធី៍សែនជ័យ មុនពេលបញ្ជូនពួកគេទៅកាន់តុលាការ ។

ក្រោយពីការបង្ហាញមុខ ជាសាធារណៈហើយនោះ បើតាម អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់  បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះ ជនជាប់សង្ស័យទាំង ៦នាក់ ត្រូវបាននាំខ្លួនយក ទៅឲ្យធ្វើត្រាប់តាមសកម្មភាព ដែលពួកគេបានចាប់រំលោភ និងសម្លាប់ស្រ្តីរងគ្រោះ មុនពេលកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនជាប់សង្ស័យ ដែលត្រូវឃាត់ខ្លួននេះ រួមមាន៖ ទី១. ឈ្មោះ ម៉ឺន ខី អាយុ  ១៨ឆ្នាំ មានស្រុកកំណើត នៅស្រុកបារាយ ខេត្តកំពង់ឆ្នាំង, ទី២. ឈ្មោះ ម៉ី សួរ ហៅសង្ហា អាយុប្រហែល ២០ឆ្នាំ,  ទី៣. ឈ្មោះ ម៉ុម វណ្ណាន អាយុជាង ២០ឆ្នាំ, ទី៤. ឈ្មោះ ជិត ណាវី អាយុជាង ២០ឆ្នាំ, ទី៥. ឈ្មោះ ណាង ណាវី  អាយុជាង ២០ឆ្នាំ និងទី៦. ឈ្មោះ អៀម ឡុច អាយុជាង ២០ឆ្នាំ។ ជនជាប់សង្ស័យទាំងអស់ ជាកម្មករសំណង់ជា  មួយគ្នានៅក្នុងភូមិតាពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ជិតកន្លែង ដែលពួកគេធ្វើសកម្មភាព។

ដោយឡែកស្រ្តីរងគ្រោះ មានឈ្មោះ វង្ស គន្ធា អាយុ២៦ឆ្នាំ មុខរបរបម្រើការងារ នៅហាងខារ៉ាអូខេ រស់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយរំលោភបូក និងសម្លាប់រួចមក ជនសង្ស័យទាំងនេះបានលួចយកលុយ ចំនួន៣០ម៉ឺនរៀល ទូរស័ព្ទដៃមួយគ្រឿង និងចិញ្ជៀនមួួយវង់ផងដែរ។

សូមបញ្ជាក់ថា សពស្រ្តីរងគ្រោះ ត្រូវបានក្រុមក្មេងស្ទាវខាងលើ វាយសម្លាប់ ហើយយកសព  ខ្ចប់ក្នុងអង្រឹង ទាំងអាក្រាតកាយយកទៅបោះចោល នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅខាងលិចវត្តអង្គតាមិញ ភូមិ តាពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ។ សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញកាលពីព្រឹកព្រ  លឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥។

តាមការសារភាព របស់ជនសង្ស័យ មុនពេលកើតហេតុ ជនសង្ស័យម្នាក់ ដែលស្គាល់ស្រ្តីរងគ្រោះ បាននាំស្រ្តី រងគ្រោះ មកដេក ប៉ុន្តែមិនបានដឹកនៅផ្ទះសំណាក់នោះទេ គឺនាំយកមកខាងលិច វត្តអង្គតាមិញ រំលោភ ។ ក្រោយរំលោភហើយ ជនសង្ស័យបានហៅ បក្ខពួកផ្សេងទៀត មករំលោភថែមទៀត តែជនសង្ស័យទាំងនោះ មិនបានឲ្យលុយនោះឡើយ ធ្វើឲ្យស្រ្តីរងគ្រោះខឹង និងគំរាមប្តឹងសមត្ថកិច្ច រហូតជនសង្ស័យមាន ការភ័យខ្លាចនាំ គ្នាវាយសម្លាប់តែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP