ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤នេះ បាននឹងកំពុងសាកសួរ ជនជាតិវៀតណាម ទាំង៧នាក់ ដែលជាប់ពាក់ព័ន្ធការ ប្រើអំពើហិង្សា ដោយកាប់និង វាយក្មេងប្រុសម្នាក់ មិនទាន់ គ្រប់អាយុ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
មន្ដ្រីសាលាដំបូង រាជធានីភ្នំពេញ បានឱ្យ ដឹងថា ជនជាតិវៀតណាមទាំង៧នាក់ ដែល ប្រើអំពើហិង្សាកាប់ជន រងគ្រោះនឹងដាវសាម៉ូរ៉ៃ បណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ស្ថិត ក្រោមការសាកសួររបស់ព្រះរាជអាជ្ញារង កញ្ញា វ៉ា សក្ដា ខណៈដែលមជ្ឈដ្ឋាននានាចង់ ឃើញឱ្យមានការកាត់ទោសពួកគេទាំង៧នាក់ ដោយចោទថា យួន ព្រួតវាយខ្មែរ ។
សូមបញ្ជាក់ថា ក្មេងប្រុសម្នាក់ រងរបួសក្បាល និងស្មាខាងឆ្វេង ហើយភាគីម្ខាងទៀត ក៏រងរបួសក្បាល និង កំភួនដៃផងដែរ បន្ទាប់ពីកើតជម្លោះ ហិង្សាវាយតប់គ្នាទៅវិញទៅមក នៅម៉ោងប្រមាណ១៧ និង១០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៤ ស្ថិតនៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សេចក្តីរាយការបានបានឲ្យដឹងថា ឈ្មោះ កែវ សុខធារ៉ា បានរងរបួសត្រង់ក្បាល និងស្មាខាងឆ្វេង បន្ទាប់ពី ត្រូវបានមនុស្សមួយក្រុមមានគ្នា៧ នាក់ព្រួតវាយ ប៉ុន្តែខណៈនោះខាគីអ្នកព្រួតវាយក៏រងរបួសក្បាល និងកំភួនដៃស្តំាម្នាក់ដែរ គឺឈ្មោះ សុខ ឃីម។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតហេតុ ឈ្មោះ កែវ សុខ ធារ៉ា បានលេងបាល់ទាត់ នៅមុខផ្ទះជាមួយក្មេងតូចៗបី បួននាក់ ឯមនុស្សមួយក្រុមទៀត កំពុងផឹកស៊ី ក្នុងបន្ទប់ជួលក្បែរនោះ បន្ទាប់មក ពេលឃើញក្រុម កែវ សុខធារ៉ា កំពុងតែលេងបាល់ ក៏នំាគ្នាទៅវាយ ដោយមានកាន់ដប និងកាំបិទ ហើយគប់ដបត្រូវក្បាល ហើយយកកំាបិតកាប់លើ សុខធារ៉ា បណ្តាលឲ្យរបួស និងបានប្រើពាក្យថា ក្រុមពួក កែវ សុខធារ៉ា ធ្លាប់វាយពួកគេកាលពីមុន។
ក្នុងករណីអំពើហិង្សា វាយគ្នាទៅវិញ ទៅមកនេះ កម្លំាងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស៨ នាក់ ភាគីទី ១.ឈ្មោះ កែវ សុខធារ៉ា អាយុ១៤ ឆ្នាំ ហើយភាគីទី២.មានគ្នាចំនួន៧ នាក់ ក្នុងនោះទី១.ឈ្មោះ វន យំាងដ អាយុ៣០ ឆ្នាំ ជនជាតិវៀតណាម ជាជើងឈើ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ, ទី២.ឈ្មោះង្វៀង យុំាងឌឿក អាយុ២០ ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើតុទូ, ទី៣. ង្វៀង យុំាងងា ហៅសុខ ឃីម អាយុ១៨ ឆ្នាំ ជនជាតិវៀត ណាម, ទី៤. វន យុំាងហុង អាយុ២០ ឆ្នាំ ជាជាងឈើ, ទី៥.ចាំង យុំាងឡេ អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម ជាជាងឈើ, ទី៦. ជៀវ ថាន់ញ៉ឹក អាយុ១៨ ឆ្នាំ ជាសិស្ស និងទី៧.ឈ្មោះ ឡំា ញ៉ឹកហ៊ី អាយុ២៣ ឆ្នាំ ជាជាង សំណង់ ជនជាតិវៀតណាម ស្នាក់នៅក្បែរៗគ្នាទាំងអស់៕