CamNews

ព័ត៌មានជាតិ 

ដល់ក ស្ដ្រី២នាក់ ជិះម៉ូតូមិនមើលផ្លូវទាំងកណ្ដាលថ្ងៃចែស ក៏ធ្លាក់ចូលលូឥតមានគំរប

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ខណៈស្ត្រី ពីរនាក់ជិះម៉ូតូ មិនបានមើលលូ បណ្តាលឲ្យ ធ្លាក់ចូល អណ្តូងលូទាំងមនុស្ស ទាំងម៉ូតូ តែមិនឲ្យមានគ្រោះថ្នាក់ទេ។ ភ្លាមៗនោះ ត្រូវបានប្រជាការពារ សង្កាត់ស្ទឹងមានជ័យ រួមជាមួយប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ជួយស្រង់ឡើងគោក ទាំងម៉ូតូ និងស្ត្រីរងគ្រោះ ។

ហេតុការណ៍ជិះម៉ូតូមិនមើលផ្លូវ បណ្តាលឲ្យធ្លាក់នេះ កើតឡើង នៅម៉ោង១១ និង៥០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ចំនុចមុខផ្ទះសំអាងការ គីមឡេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាលូ របស់ក្រុមហ៊ុន ណឹម ម៉េងគ្រប់ មិនទាន់បានដាក់គំរបនៅឡើងទេ។

បងប្អូន ប្រជាពលរដ្ឋ សំណូមពរឲ្យក្រុមហ៊ុនឆាប់ដាក់គំរបលូអោយបានលឿនជៀសវាង មានគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្ស។ ជាក់ស្តែងដូចករណីស្ត្រីខាងលើនេះ ជាដើម៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP