CamNews

ព័ត៌មានជាតិ 

សារ​ព័ត៌មាន​ថ្មីៗ និងដើម​អម្ពិល ត្រៀមប្តឹង​អ្នក​លួច​ព័ត៌មាន

(ភ្នំពេញ)៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ត្រៀមប្តឹងស្ថាប័នព័ត៌មានណាដែលបាន និងកំពុងលួចព័ត៌មាន ដោយគ្មានការអនុញ្ញាតពីស្ថាប័នម្ចាស់ដើម។

ការព្រមាននេះបានធ្វើឡើង ស្របពេលដែលការលួចចម្លងព័ត៌មាន នៅតែមានសកម្មភាពដដែល។ ដោយសង្កេតឃើញការលួចព័ត៌មាន នៅតែបន្តសកម្មភាព និងដោយចង់លើកកម្ពស់ក្រមសីលធម៌សារព័ត៌មាន នៅក្នុងប្រទេសកម្ពុជានោះ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បាននឹងកំពុងត្រៀមរៀបចំពាក្យបណ្តឹង ប្តឹងបណ្តាញសារព័ត៌មានទាំងឡាយណា ដែលបានលួចចម្លងដំណឹង ពីសារព័ត៌មានថ្មីៗ និងដើមអម្ពិលដោយខុសច្បាប់។

សារព័ត៌មានដើមអម្ពិល និងថ្មីៗ សូមព្រមានទុកជាមុនថា អ្នកលួចព័ត៌មានទាំងឡាយ អាចប្រឈមនឹងផ្លូវច្បាប់ ប្រសិនបើពួកគេនៅបន្តសកម្មភាព លួចចម្លងខុសច្បាប់នោះ។ មេធាវីនៃសារព័ត៌មានដើមអម្ពិល និងថ្មីៗ កំពុងរៀបចំឯកសារបណ្តឹង ប្រឆាំងនឹងអ្នកលួចចម្លងព័ត៌មានដោយខុសច្បាប់៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia PP