CamNews

ព័ត៌មានជាតិ 

សម្តេច​តេជោ​ ហ៊ុនសែន៖ ទទួលយក​ជន​ភៀសខ្លួន​ ធ្វើឡើង​តាម​អនុស្សារណៈ​ យោគយល់គ្នា​រវាង​កម្ពុជា-អូស្រា្តលី

ភ្នំពេញ៖ នៅក្នុងលិខិតឆ្លើយតប របស់សម្តេចតេជោហ៊ុន សែនដែលជា នាយករដ្ឋមន្រ្តី នៃ ប្រទេសកម្ពុជាផ្ញើ ទៅកាន់លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ ក្នុងករណី បញ្ជូនជនភៀសខ្លួន ពីអូស្រ្តាលីមកកម្ពុជានោះ សម្តេចបានលើកឡើងថា គឺធ្វើឡើង ស្រប តាមស្មារតី អនុស្សារណៈយោគយល់គ្នា រវាងថ្នាក់ដឹកនាំ ទាំងពីរប្រទេស។

ក្នុងលិខិតរបស់សម្តេច ដែលបានផ្ញើទៅលោកកឹម សុខា តាមរយៈសម្តេច ហេង សំរិនប្រធាន រដ្ឋសភា កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៤ ដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល បាន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាការទទួលយក ជនភៀសខ្លួន តាមស្មារតីអនុស្សារណៈ នៃការ យោគយល់គ្នារវាងរាជរដ្ឋាភិបាល កម្ពុជានិងអូស្រ្តាលី ទាក់ទងទៅនឹង ការតាំងទីលំ នៅនៃ ជនភៀសខ្លួននៅកម្ពុជា គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមនុស្សធម៌ ដូច្នេះការ ទទួល យកជនភៀសខ្លួននេះ មានការយល់ព្រមជា លាយលក្ខ័អក្សរដោយ គ្មានការបង្ខិតបង្ខំ។

នៅក្នុងលិខិតបន្តថា នាពេលកន្លងមក កម្ពុជាក៏ធ្លាប់បានទទួលយកអ្នកសុំសិទ្ធិ ជ្រកកោន និងជនភៀសខ្លួន ៨៥នាក់រួចហើយ ដែលពួកគេមកពី វៀតណាម ថៃ ភូមា ស្រីលង្កា ប៉ាគីស្ថាន ប៉ាឡេស្ទីន អៀរ៉ាក់ ស៊ូដង់ កុងហ្គោល និងសូម៉ាលី។

ប្រភពបានឲ្យដឹងងទៀតថា ប្រជាជនកម្ពុជា មួយចំនួនធំ ក៏ធ្លាប់ជាជនភៀសខ្លួនពីអតីតកាល ហើយបណ្តាប្រទេសមួយចំនួន រួមទាំងអូស្តា្រលី ដែលជាភាគី អនុសញ្ញាអន្តរជាតិ ស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១ ក៏បានទទួលជនភៀសខ្លួន កម្ពុជាជាច្រើននាក់ដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា លោក កឹម សុខា បានស្នើឲ្យប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិចារណាឡើងវិញ ចំពោះបញ្ហា កិច្ចព្រមព្រៀង បញ្ជូនជន ភៀស ខ្លួនពីកោះណារុ (Nauru) ប្រទេសអូស្ត្រាលី មកកម្ពុជា ព្រោះព្រះសង្ឃ និស្សិត បញ្ញាវន្ត និងប្រជាពលរដ្ឋខ្មែរ បានធ្វើបាតុកម្ម តវ៉ាប្រឆាំងនឹងការផ្ទេរជនភៀសខ្លួន៕


ផ្ដល់សិទ្ធិដោយ៖  ដើមអម្ពិល


Tags: social news cambodia PP