ព័ត៌មានអន្តរជាតិ ៖ អំឡុងខែ មីនា ឆ្នាំ ២០១៥ នេះ ពលរដ្ឋគ្រប់គ្នា មានភាពភ្ញាក់ផ្អើលជាខ្លាំងទៅ នឹងព័ត៌មានចម្រូងចម្រាស់ ស្តីពី យុវជនមួយរូប ដែល មាន ឈ្មោះថា Levy Thamba នោះ បាន លោតសម្លាប់ខ្លួន ស្លាប់ពីជាន់ទី ៤ បន្ទាប់ពីទទួលទាន នំ ផលិតចេញពី កញ្ឆា ។ចាប់តាំងពីពេល នោះមក មន្រ្តីពាក់ព័ន្ធសុខាភិបាល មមាញឹកជាខ្លាំង ក្នុងការស្វែងរក មូលហេតុអ្វីបានទៅជាយ៉ាង ដូច្នេះ ?
យោងតាមរបាយការណ៍ប៉ូលីស របាយការណ៍ក្រុម កោសល្យ វិច័យសាកសព និងកិច្ចសម្ភាសន៍ ដោយផ្ទាល់ជាមួយនឹង អ្នកលក់នំ ក៏ដូចជា មិត្តភក្កិ ជ នរងគ្រោះ ដែលធ្លាប់អោយនំ Cookie ទៅ ដល់ដៃជនរងគ្រោះ Levy មជ្ឈមណ្ឌលការពារ និង ទប់ ស្កាត់ ជម្ងឺឆ្លង បានចេញផ្សាយ នូវរបាយ ការណ៍ផ្លូវការ ផ្តល់ជាព័ត៌មានលម្អិត ដែលនាំអោយយុវជន Levy Thamba វ័យ ១៩ ឆ្នាំ ឈានទៅ ដល់ករណីស្លាប់បាត់បង់ជីវិត ។
ស្ថិតនៅក្នុងវ័យ ២៣ឆ្នាំ មិត្តភក្កិជនរងគ្រោះ បានទិញនំ cookie ពីហាង ទំនិញមួយកន្លែង ដោយ មានភ្ជាប់ស្លាកសញ្ញាយ៉ាងច្បាស់ៗអោយដឹងថា ៖ "នំ Cookie នៃផលិតផល កញ្ឆាមួយនេះពុំទាន់ បានត្រួតពិនិត្យសារធាតុចម្លងរោគ និង ភាពខ្លាំងរបស់វានៅឡើយទេ ខណៈ ផ្សំពី គ្រឿងផ្សំ អស កម្មមួយចំនួនផ្សេងទៀត ស្របពេលវត្តមាន គ្រឿងផ្សំ សកម្ម នៃ សារជាតិញៀន THC មានដល់ ទៅ 65 mg THC/6.5 servings." ។ HTC (Tetrahydro Cannabinol) គឺ ជា សារជាតិគីមីនៅក្នុងកញ្ឆា ។ THC អាចឆ្លងកាត់ចរន្តឈាម ហើយ ភ្ជាប់ខ្លួន វាទៅនឹង សរសៃប្រសាទសម្រាប់ទទួល Receptor) របស់កោសិកាសរសៃវិញ្ញាណបានយ៉ាង ឆាប់រហ័សជាទីបំផុត ។ ក៏ប៉ុន្តែមិនមែនគ្រប់តំបន់ទាំងអស់នៃខួរក្បាលសុទ្ធតែត្រូវ THC វាយលុកក្នុងបរិមាណដូចគ្នានោះទេ ។ តំបន់ខ្លះមាន THC តោងជាប់ច្រើន ឯតំបន់ខ្លះទៀតមាន THC តោង ជា ប់តិចតួចទេ ។ THC នឹងធ្វើឲ្យខូចបង់វិញ្ញាណ ដែលសម្គាល់អំពីពេលវេលា ហើយ កាត់បន្ថយ សមត្ថភាព សម្រាប់បំពេញការងារទាំង ឡាយណាដែលតម្រូវឲ្យមាន ការប្រមូលផ្តុំអារម្មណ៍ ការផ្លាស់ប្តូរប្រតិកម្ម ឬ តម្រូវឲ្យមានការសម្របសម្រួលឥរិយាបថ ។ តំបន់នៃខួរក្បាលដែលមានឈ្មោះថា ប្រព័ន្ធ លីម ប៊ិក (Limbic System) ដែលជាប្រព័ន្ធមួយមានភារៈត្រួតត្រាការរំជួលចិត្តក៏នឹងត្រូវទទួល ការវាយលុករបស់ THC ដែរ ។ ទន្ទឹមនឹងនោះ THC ជះឥទិ្ធផលផងដែរដល់វិញ្ញាណដែលកើតមានដោយ ការផ្តល់សញ្ញា (សញ្ញាវិញ្ញាណដូចជាការស្តាប់ ការដឹងរសជាតិ និងការធុំក្លិន) ហើយធ្វើឲ្យសង្វាក់បេះដូងដើរលឿន បើកសរសៃឈាមឲ្យរីកធំ (ជាពិសេសគឺសរសៃឈាមស្ថិតនៅលើផ្ទៃសនៃកែវភ្នែក) ព្រមទាំងបង្កើតនូវអារម្មណ៍ភ័យខ្លាច ប្រការមួយទៀត គឺវានឹងបង្កើនកម្រិតនៃការឆ្លងមេរោគតាមប្រព័ន្ធដកដង្ហើម របស់អ្នក ដែលប្រើប្រាស់វាថែមទៀតផង ។
របាយការណ៍ ពីអ្នក ជំនួយការ លក់នំ Cookie ខាងលើ ណែនាំអោយអតិថិជន បែងចែកនំនោះ ទៅជា ៦ ចំណែក ដោយ ទទួលទា នម្តងត្រឹមតែមួយចំណែកបានហើយ ខណៈ ១ ចំណែកនៃនំ Cookie ផលិត ពី កញ្ឆាមួយនេះ មានផ្ទុកសារជាតិ THC ១០ ក្រាម ។ ក្រោយមក ជនរងគ្រោះ បន្ទាប់ពីទទួលទាន នំ Cookie មួយចំនិត គេអះអាងថា ពុំមា នប្រតិកម្មអ្វីនោះទេ ដោយ គេទទូច ទទួលទាន នំ Cookie ទាំងអស់ផ្ទាល់តែម្តង រហូតនាំអោយគាត់មានប្រតិកម្មឆៀវឆាវ និងនិយាយ មិនប្រក្រតី ជាដើម ។ រយៈពេល ៣ ម៉ោងក្រោយមក សោកនាដកម្ម ស្លាប់ ក៏បានកើតមានឡើង ពោល យុវជន វ័យក្មេង រូប នេះ លោក Thamba បានលោត សម្លាប់ខ្លួន ពីអាគារជាន់ទី ៤ ពីរដ្ឋ Colorado សហរដ្ឋ អាមេរិក ដោយ សារតែប្រតិបត្តិខ្លាំង សារ ជាតិកញ្ជា ។ ក្រោយស្លាប់បាត់បង់ ជីវិត ក្រុម កោសល្យវិច័យ សាកសព បានធ្វើតេស្តិ៍រកឃើញ សារជាតិ THC ដល់ទៅ 7.2 ng/mL នៅ ក្នុងឈាមជនរងគ្រោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ischoolguide