CamNews

ព័ត៌មានអន្តរជាតិ 

ចិន​រៀបផែនការ​ រើការិយាល័យរដ្ឋបាល ចេញពីប៉េកាំង

គម្រោងការប្រកបដោយ​មហិច្ឆតា ក្នុងការបង្កើតក្រុងរណបដែលមានផ្ទៃដីធំល្មមសម្រាប់ប្រជា
ជនប្រមាណ ១៣០លាននាក់នេះ គឺដើម្បីរើការិយាល័យ​រដ្ឋបាល ចេញពីក្រុងប៉េកាំង។

រយៈពេលជាង ៦៥ឆ្នាំកន្លងមកនេះ រដ្ឋបាលចិន តែងតែធ្វើទៅតាមទម្លាប់ដែលបន្សល់ពីជំនាន់
មុនៗ ពោលគឺមន្ត្រីធំៗ រស់នៅ និងធ្វើការនៅក្នុងរដ្ឋធានី ប៉ុន្តែគម្រោងថ្មីរបស់រដ្ឋាភិបាលចិន
នឹងកែប្រែទម្លាប់នេះ នៅពេលការិយាល័យ​រដ្ឋបាល ត្រូវ​បានគេ​រើទៅនៅតំបន់ Tongzhou។

នេះគឺជាការប្រឹងប្រែង​របស់​ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង ដើម្បីបង្កើតទីក្រុង​ថ្មីមួយដែល
មានទំហំ ជាង ២០០.០០០​គីឡូម៉ែត្រ​ក្រឡា សម្រាប់​មនុស្ស​ប្រមាណជា​ ១៣០​លាន​នាក់។

ទីក្រុងថ្មី​នេះ​ត្រូវ​បាន​គេហៅថា Jing-Jin-Ji។ Jing សំដៅ​ទៅលើ Beijing (ប៉េកាំង) ចំណែក Jin
គឺ Tianjin រីឯ Ji សំដៅលើឈ្មោះ​ខែតពីដើម​របស់ Hebei។ គំនិត​នេះ មានបំណង​អភិវឌ្ឍ​បណ្ដា​
តំបន់​ដែល​បាន​រៀប​រាប់​។

បណ្ឌិត Li Junfu អនុប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​អំពីបញ្ហា​ទីក្រុងប៉េកាំង ឱ្យ​ដឹង​ថា ការ​រើ​ការិយាល័យ
​​រដ្ឋ​បាល​ថ្នាក់​ទាប ចេញទៅ​កន្លែង​ផ្សេងៗ ត្រូវ​បានគេ​ធ្វើឡើងជាបន្ត​បន្ទាប់ ចាប់​ពី​ក្រុង​ប៉េកាំង
មានប្រជាជន​កាន់​តែ​ច្រើន។ ទីក្រុង​រណប​ដូច​ជា Tongzhou គឺអាចជម្រុញ​ការអភិវឌ្ឍ​នៅ​តំបន់
ក្បែរ​ខាង​។

ថ្វី​បើ​ព័ត៌មានលំអិត មិន​ទាន់​ត្រូវ​បានគេ​បង្ហើប​ឱ្យ​ដឹង ប៉ុន្តែ សេចក្ដី​ប្រកាស​មួយ​ចំនួន បាន​បញ្ជាក់​
ថា ទីស្នាក់​ការ​គណកម្មការ​បក្ស​ក្រុង ក៏ដូច​ជា​គណ​កម្មការ​នយោបាយ​មួយ​ចំនួន ក៏​នឹង​ត្រូវ​រើ​ទៅ​
កាន់ខណ្ឌ Lucheng ក្នុង​ក្រុង Tongzhou ដែល​មាន​ផ្លូវ​រថភ្លើង​ក្រោម​ដី តភ្ជាប់​មក​រដ្ឋ​ធានី​ប៉េកាំង។

ទំព័រ​សារ​ព័ត៌មាន​របស់​អាជ្ញាធរ​តំបន់ បាន​ដាក់​បំរាម​មិន​ឱ្យ​ធ្វើការ​សាង​សង់​នានា​។ បំរាម​នេះ​ក៏​
បាន​កំណត់​ថា ប្រជាជន​ក្នុង​តំបន់​អាច​នឹង​ត្រូវ​បានបែង​ចែក​ជា​ពីរ​ប្រភេទ គឺអ្នក​ក្រុង និង​អ្នក​ក្រៅ​
ក្រុង។​ ប្រការ​នេះ​នឹង​បញ្ចប់សកម្ម​ភាព​កសិកម្ម ហើយ​អនុញ្ញាត​ឱ្យមា​ន​ការអភិវឌ្ឍ​ខ្លាំងក្លា​ជាង​
មុន​។

មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន នៅក្រុង​ប៉េកាំង មិន​បាន​ទទួល​ស្គាល់ ហើយ​ក៏​មិន​បាន​បដិសេធ​អំពី​
គម្រោង​ដ៏ធំ​ខាងលើ​នេះ។ ក៏ប៉ុន្តែ មន្ត្រី​មួយ​ចំនួន​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ការ
​ប្រកាស​អំពីគម្រោង​រើទីតាំង​រដ្ឋ​បាល​នេះ ប្រាកដ​ជា​នឹង​ត្រូវ​បានធ្វើឡើង​នៅ​ក្នុងថ្ងៃ​បុណ្យ​ឯក
រាជ ទី ១តុលា​ខាង​មុខ​៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ New York Time


Tags: China Beijing Tongzhou Jing-Jin-Ji moving city