CamNews

ព័ត៌មានជាតិ 

Updated ៖ នគរបាលខណ្ឌ ពោធិ៍សែនជ័យ តាមចាប់ មេចោរប្លន់ម្នាក់ទៀត ក្រោយបាញ់ រះជាមួយ សមត្ថកិច្ច

អាន៖ បាញ់ ៤គ្រាប់ ប្លន់ម៉ូតូ មកប្រទះនឹងនគរបាល បាញ់តដៃ ៧គ្រាប់ទៀត អស់គ្រាប់ ទើបចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនដៃដល់ប្លន់ប្រដាប់អាវុធ ម្នាក់ទៀត ដែលជាបក្ខពួក របស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ក្រោយការ បាញ់តដៃជា មួយសមត្ថកិច្ច កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤កន្លងទៅនោះ នៅព្រឹកថ្ងៃទី១៨ ខែ ធ្នូនេះ កម្លាំង នគរបាល ផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែន ជ័យ បានបើកការស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួន ក្រោយពីរត់គេចអស់ រយៈពេល៤ ថ្ងៃមកនោះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ ដែលដឹកនាំកម្លាំងចុះ បង្ក្រាបនិងចាប់ខ្លួន ជនប្លន់ ប្រដាប់អាវុធដ៏ សកម្មម្នាក់ទៀត បានបញ្ជាក់ថា ក្រោយពី បើកការស្រាវជ្រាវតាម ជំនាញរបស់ ខ្លួនអស់ រយៈពេល ប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចរបស់លោក កាលពីវេលាម៉ោង៩និង ១៨នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានឈានទៅដល់ការ ឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ដែលជាជនដៃដល់ នៅក្នុង សកម្មភាពប្លន់ម៉ូតូ ហើយបាញ់តដៃ ជាមួយសមត្ថកិច្ច កាលពី៤ថ្ងៃមុន នៅសង្កាត់ចោមចៅ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជន ដៃដល់ដែលត្រូវចាប់ខ្លួនកាលពីព្រឹកមិញ នេះ ឈ្មោះជួ សុភក្ដិ អាយុ២៥ឆ្នាំ គឺជាមេចោរប្លន់ ដ៏សកម្មម្នាក់នៅក្នុងរាជធានី ភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំនិងឃុំខ្លួនជាបណ្ដោះ អសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ កាលពីវេលាម៉ោង៧និង៣០ នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព បាញ់ ប្លន់យកម៉ូតូពីបុរស កម្មកររោងចក្រម្នាក់នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ប៉ុន្ដែពេលកំពុងធ្វើសកម្មភាព នោះកម្លាំងសមត្ថកិច្ចដឹងទាន់ ហើយចេញទៅ ជួយអន្ដរាគមន៍ រហូតមានការផ្ទុះអាវុធដាក់គ្នាជិត១០គ្រាប់។

នៅក្នុងព្រឹត្ដិការណ៍នៃការបាញ់តដៃគ្នា ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតម៉ូតូ ព្រមទាំង កាំភ្លើងខ្លី ខណៈដែលបក្ខពួកពីរនាក់បានរត់គេចខ្លួន ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយបក្ខពួកទាំងពីរនាក់រត់គេចខ្លួន ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជា ឱ្យនគរបាលរបស់លោក បន្ដធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ជនសង្ស័យទាំងពីរនាក់នេះ ។

ជាលទ្ធផល ក្រោយការស្រាវជ្រាវអស់រយៈពេលប៉ុន្មានថ្ងៃនេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឈាន ទៅដល់ការឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះជួ សុភក្ដិ ខណៈដែលបក្ខពួកម្នាក់ទៀត បន្ដមានសេរីភាព នៅឡើយ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជន សង្ស័យទាំងនេះ ជាមុខសញ្ញាប្លន់ប្រដាប់ អាវុធដ៏សកម្មនៅ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាពលរដ្ឋ តាមមូលដ្ឋានមាន ការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ពួកគេទាំង ការធ្វើដំណើរតាមដងផ្លូវ ជាពិសេសនៅពេលយប់តែម្ដង ។

ប៉ុន្ដែក្រោយការបង្ក្រាបក្រុមចោរប្លន់ប្រដាប់ អាវុធដ៏សកម្មខាងលើនេះរួចមក ប្រជាពលរដ្ឋកាន់តែមាន សុវត្ថិភាព និងកាត់ បន្ថយបានយ៉ាងច្រើន នូវអសន្ដិសុខតាមមូល ដ្ឋាន មិនថាតែទឹកដីខណ្ឌពោធិ៍សែនជ័យនោះ ទេ ប៉ុន្ដែ នៅទូទាំងរាជធានីភ្នំពេញតែម្ដង។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP