CamNews

តារា 

គួរឲ្យច្រណែនតារាស្រីម្នាក់នឹងដល់ហើយ ដែលអាចធ្វើឲ្យបេះដូង James Jirayu លោតខ្លាំង ខុសធម្មតាបាន ប៉ុន្តែ

កំសាន្ត ៖ ដោយសារតែសម្តែងជាមួយគ្នាជាច្រើនរឿង ហើយក៏ល្អឥតខ្ចោះទៀតនោះ នាង Bella Ranee និង James Jirayu ក៏ត្រូវអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាច្រើន ចង់ឲ្យតារាថៃទាំង ២ ដួងនេះ ក្លាយជាមិត្តប្រុសនិងមិត្តស្រីជាមួយគ្នា យ៉ាងពិតប្រាកដ ប៉ុន្តែរឿងនេះពិតជាមិនអាចទៅរួច ព្រោះ Bella ក៏មានគូស្នេហ៍របស់ខ្លួនរួចទៅហើយ រីឯ លោក James ក៏បង្ហើបថា ខ្លួនកំពុងតែចាប់ចិត្តតារាសម្តែងស្រីម្នាក់ដែរ ប៉ុន្តែមិនមែន Bella ដែលជាដៃគូសម្តែងជាមួយញឹកញយនោះទេ ។ 



នៅក្នុងកិច្ចសម្ភាស៍មួយ តួប្រុសក្នុងរឿង "ហង្សបាក់ស្លាប" លោក James បានបង្ហើបប្រាប់អ្នកកាសែតថា មានមនុស្សស្រីម្នាក់ដែលធ្វើឲ្យបេះដូងលោក លោតខ្លាំង ហើយពេលនៅក្បែរនាង មានអារម្មណ៍ថា ភ័យអរៗម៉េចមិនដឹងទេ ។ តារាសម្តែងស្រីម្នាក់នោះ Fans គឺបានស្គាល់រួចមកហើយគឺ តួស្រីក្នុងរឿង "បុផ្ផាលាក់លម្អង" នាង Toey Jarinporn ។ 

លោក James Jirayu បានបន្តទៀតថា អត្តចរិករបស់តារាស្រីរូបនេះគឺគួរឲ្យស្រលាញ់ និងក្នាញ់ខ្លាំងណាស់ លោកចូលចិត្តមនុស្សស្រីដែលមានចរិកបែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលនាង Toey Jarinporn កំពុងតែ Live វីដេអូ ស្រាប់តែលោក បានខមមិនរូបបេះដូង ពណ៍ក្រហមដល់តារាស្រីរូបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រច្បាស់ក្នុងចិត្តថា James កំពុងតែលង់ស្នេហ៍ នាង Toey យ៉ាងពិតប្រាកដមែន ៕














ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Toey Jarinporn Alex Rendell James jirayu Nico