CamNews

កីឡា 

លេចឮដំណឹង Cristiano Ronaldo គ្រោងនឹងចាកចេញពី Real Madrid ក្នុងរដូវកាលថ្មីនេះ

ព័ត៌មានកីឡា៖ កីឡាករបាល់ទាត់ល្បីឈ្មោះលំដាប់ពិភពលោក ជនជាតិ ព័រទុយហ្គាលឈ្មោះថា Cristiano Ronaldo ដែលលេងឲ្យក្រុម Real Madrid របស់ប្រទេសអេស្ប៉ាញ បានត្រូវលេចឮព័ត៌មានក្នុងស្រុក​ចុះផ្សាយ កីឡាករត្រៀមរៀបចំបង្វិចចាកចេញពីក្រុម ក្នុងរដូវកាលនេះហើយ ក្រោយពីមានការអាក់​អន់ចិត្ដនឹងសេ​ចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូល ។ 

យោងតាមគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា  Cristiano Ronaldo ម្ចាស់ពានរង្វាន់បាល់មាស​លើពិ​ភពលោក ប្រចាំឆ្នាំ ២០១៤ បានសម្ដែងឥរិយាបថមិនពេញចិត្ដនឹង គំនិតរបស់ថ្នាក់ដឹកនាំធំរបស់ក្រុម គឺលោក Florentino Perez ដែលបានសម្រេចចិត្ដផ្លាស់ប្ដូរគ្រូបង្វឹកថ្មី គឺលោក​ Rafa Benitez ហើយនឹងការ​គាំទ្រគំនិតផ្ដួចផ្ដើម ជម្រុញឲ្យមានការពង្រឹងសមត្ថភាព Gareth Bale ។ 

គេហទំព័របានបន្ដទៀតថា សេចក្ដីសម្រេចមួយនេះ បានធ្វើឲ្យរង្គោះរង្គើរអារម្មណ៍រវាង កីឡាករល្បីម្នាក់​នេះ នឹងថ្នាក់ដឹកនាំ រហូតបន្ដមកទៀតនៅមានដំណឹងលើកលោក Rafa Benitez ធ្វើជាគ្រូបង្វឹកថ្មី ដោយ​ដឹងពីគម្រោងនៃការប្ដាជ្ញាចិត្ដរបសគាត់ថា និងពង្រឹងសមត្ថភាពរបស់ Gareth Bale ឲ្យទៅជាកីឡាករសំ​ខាន់ទី ១ ក្នុងក្រុម ។ 

ជាការពិតណាស់ កាលពីសន្និសិតការសែតរបស់លោក Rafa Benitez នាសប្ដាហ៍កន្លងទៅនេះ រូបគាត់​បានអះអាងថា ប្រសិនជាគាត់បានក្លាយទៅជាគ្រូងបង្វឹកថ្មីក្នុងដី Real Madrid នោះគាត់នឹងខិតខំប្រឹង​ពង្រឹងសមត្ថភាពរបស់ Gareth Bale ឲ្យលេចធ្លោក្នុងក្រុមតែម្ដង។ 

Ronaldo ពិតជាមិនពេញចិត្ដនឹងដំណើរចាកចេញរបស់ Carlo Ancelotti នេះគឺជារឿងដែលគាំទ្រទាំងអស់បានដឹង ហើយម្យ៉ាងវិញទៀតក្នុង បណ្ដាញទំនាក់ទំនងសង្គម Instagram កីឡាករបាននិយាយ​ថា គាត់សង្ឃឹមថា នឹងមានឱកាសបានរួមសហការគ្នាម្ដងទៀត នៅរដូវកាលថ្មីនេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Ronaldo