ថៃ ៖ កាលពីថ្ងៃទី ១៣ ម្សិលមិញនេះ នាង Kimmy Kimberly ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី FENDI FLAGSHIP STORE នៅឯទីក្រុង Ngee Ann City ប្រទេសសិង្ហបុរី ។ ឈុតរ៉ូបនិងការតុបតែងខ្លួនរបស់តារាស្រីរូបនេះ មើលទៅកាន់តែស្រស់ស្អាតនិងសុីវិល័យថែមមួយកំរិតទៀត ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា មិនត្រឹមតែការស្លៀកពាក់ទេ ដែលធ្វើឲ្យសម្រស់របស់តួស្រីក្នុងរឿង "ស្នេហាអនឡាញ" រូបនេះកាន់តែស្រស់ស្អាត ប៉ុន្តែនៅក្នុងនោះផងដែរ គឺមានបូកផ្សំជាមួយនិងការផាត់មុខ កាបូក ស្បែកជើង ដែលសុទ្ធតែជាម៉ាកល្បីៗនិងមានតម្លៃថ្លៃៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradialy