CamNews

កីឡាអន្តរជាតិ 

Real Madrid ត្រៀមខ្លួនអវត្ដមាន ខ្សែប្រយុទ្ធពីររូប ក្នុងព្រឹត្ដិការណ៍ពានរង្វាន់ Audi Cup

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធពីររូបរបស់ Real Madrid ទំនងជាអវត្ដមានក្នុងព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់ប្រចាំឆ្នាំ​របស់ក្រុមហ៊ុនរថយន្ដ Audi Cup ប៉ះជាមួយ ក្លឹបមកពីទឹកដី Premier League គឺ Tottenham​ ដែលជាអតីតក្លឹប Gareth Bale ផ្ទេរចេញ ។ 

ខ្សែប្រយុទ្ធពីររូបរបស់ក្លឹប Real Madrid ដែលអាចនឹងត្រូវអវត្ដមានគឺកីឡាករ Cristiano Ronaldo និង ​Karim Benzema ដែលអ្នកទាំងពីរ មានបញ្ហារបួស បន្ដិចបន្ដូច។ ប្រភពអះអាងបន្ដទៀតថា កីឡាករទាំងពីរ​នឹង​មិនមានហានិភ័យអ្វីកើតឡើងនោះទេ ប្រសិនជា ចូលរួមប្រកួតមែននេាះ ដោយឡែក Cristiano Ronaldo ឈឺខ្នង ហើយ Karim Benzema គឺ ឈឺភ្លៅម្ខាង។ ទន្ទឹមគ្នានោះផងដែរ ក្លឹបនឹងបង្ហាញវត្ដមានរបស់​ Gareth Bale ខ្សែ​បម្រើ​ប្រយុទ្ធ ដ៏ឆ្នើមស្ថិតក្រោម ការឧទ្ទេសនាមរបស់លោក Rafael Benitez ឲ្យប្រយុទ្ធជាមួយអតីតក្រុមរបស់ របស់ខ្លួន ដែលបានផ្ទេរចេញកាលពីឆ្នាំ ២០១៣ ហើយនេះក៏ជាលើកទី១ របស់កីឡាករផងដែរ ដែលត្រូវចូល​រួមប្រកួត ប៉ះជាមួយ អតីតក្រុមខ្លួនដូច្នោះ។ 

សមាសភាពកីឡាករ ចូលរួមរបស់ក្លឹប Real Madrid គឺ មានដូចជា៖ 

ផ្នែកកីឡាករចាំទីគឺ Navas, Casilla, Rubén Yáñez, ផ្នែកខ្សែការពារ​គឺ Varane, Pepe, Ramos, Nacho, Marcelo Carvajal, Arbeloa, Danilo, ផ្នែកខ្សែបម្រើ Kroos, James, Bale, Casemiro, Modric, Cheryshev, Isco, Illarramendi, Marco Asensio, degaard និង ខ្សែប្រយុទ្ធ Jesé, Lucas Vázquez, Borja Mayoral ។ 

គូរបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ Audi Cup 2015 ក្នុងរដូវកាលនេះ គឺមានសមាសភាពក្លឹបចូលរួម ៤ គឺ Real Madrid, Bayern Munich, AC Milan និង Tottenham​ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Ronaldo real Madrid