CamNews

ព័ត៌មានអន្តរជាតិ 

ញាក់សាច់ ៖ ហោះសុខៗ ម៉ាស៊ីនយន្តហោះ ស្រាប់តែផ្ទុះឡើង ភ័យរត់ចែកជើង គ្នា បាតជើង ស ព្រាត

ព័ត៌មានអន្តរជាតិ ៖ យោងហោចណាស់ មនុស្ស ៤ នាក់បានទទួលរងរបួស ក្រោយពីមានសេចក្តី រាយការណ៍អោយដឹងថា ម៉ាស៊ីនយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ប្រទេស ស្វីស ស្រាប់តែ ផ្ទុះឡើងមួយរំពេច នៅឯអាកាសយានដ្ឋានមួយកន្លែង ក្នុងទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស នេះបើ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

ខណៈពួកគេបានទទួលរងរបួសស្រាល់ មន្រ្តីអាកាសចរណ៍ បានបញ្ជាក់ អោយដឹងថា ឧបទ្ទេវហេតុ លើកនេះ បណ្តាលមកពី បញ្ហាគ្រឿងម៉ាស៊ីន    ។  ប្រភពបន្តអោយដឹងថា ភ្លាមៗនោះ ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ បានផ្អើលនាំគ្នា រត់ជម្លៀសខ្លួន  មួយរំពេច តាមទ្វារអាសន្ន ខណៈយន្តហោះ Swiss International Airlines Flight LX437 រៀបនឹងហោះឡើង ដោយធ្វើដំណើរពីទីក្រុងឡុងដ៍ ទៅ កាន់ទីក្រុង Geneva ប្រទេស ស្វីស ។

យ៉ាងណាមិញ បើតាមការដឹងអ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍ អោយដឹងថា យន្តហោះខាងលើ នេះផ្ទុកអ្នកដំណើរ ៧៤ នាក់ និង ៤     នាក់ផ្សេងទៀត ជាអ្នកបម្រើការលើយន្តហោះ ដោយនៅក្នុង នោះពួកគេ    ត្រូវ បានរកអោយឃើញ ថា បានរត់ភៀសខ្លួន ដោយសុវត្ថិភាព ស្របពេលដែលមូល ហេតុដែលបាន  បណ្តាលមកពី បញ្ហាគ្រឿងម៉ាស៊ីន  ក៏កំពុង   តែស្ថិតនៅក្រោមការតាមដានស៊ើប អង្កេត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news London England