CamNews

តារា 

អានសាររបស់នាង Kimberly ផ្ញើរទៅកាន់លោកប៉ា ដែលបានទទួលមរណៈភាពទៅហើយ ឈឺចាប់ជំនួស

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រីនាង Kimberly ក៏ទទួលបាននូវការលើកទឹកចិត្តយ៉ាងច្រើនលើសលុបពីសំណាក់ក្រុមអ្នកគាំទ្ររបស់ខ្លួន ក្រោយពីបង្ហោះរូបថតមួយសន្លឹកនិងភ្ជាប់មកជាមួយសារផ្ញើរក្តីនឹករលឹកទៅកាន់លោកឪពុកដែលបានទទួលមរណៈភាពទៅហើយ ទាំងក្តីឈឺចាប់ជាទីបំផុត ។ 

តួស្រីក្នុងរឿង "ហង្សបាក់ស្លាប" ជំនាន់ទី ៣ នេះបានលើកឡើងថា "ពេលវេលាជាច្រើនខែកន្លងទៅហើយ ដែលលោកប៉ាបានចាកចេញ ហើយខ្ញុំមិនដែលចាក់សោរឆាតរបស់ពួកយើងទេ ព្រោះខ្ញុំពិតភ័យខ្លាច នៅពេលឃើញឈ្មោះរបស់លោកប៉ា វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ គ្រប់ពាក្យពេជន៍និងសម្លេងដ៏ពិរោះរបស់លោកប៉ាគឺជាអ្វីដែលកូនចង់បាន...... កូននឹកលោកប៉ាខ្លាំងណាស់" ។

សម្រាប់អ្នកដែលជាអ្នកគាំទ្ររបស់តារាថៃរូបនេះ កុំភ្លេចខមមិនលើកទឹកចិត្តនាងម្នាក់មួយម៉ាត់ផង ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Mark prin