CamNews

ព័ត៌មានជាតិ 

ធី សុវណ្ណថា៖ «ថ្ងៃនេះខ្ញុំនឹងជួបជាមួយមេធាវី ដើម្បីស្វែងរកការពិតពីសារសម្លេង លោក កឹម សុខា បរិហាកេរ្តិ៍

(ភ្នំពេញ)៖ បន្ទាប់ពីសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បើកទម្លាយ សម្លេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា ប្រាប់ស្រីស្នេហ៍ឈ្មោះអាមុំកាលពីយប់មិញ, នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលនារីវ័យក្មេង ទទួលបានការល្បាញល្បីខ្លាំង លើបណ្តាញសង្គម Facebook តាមរយៈសកម្មភាពគាំទ្រនយោបាយគណបក្សប្រឆាំង គ្រោងនឹងជួបជាមួយមេធាវី ដើម្បីសិក្សា និតីវិធីស្វែងរកការពិត ពីសារសម្លេងរបស់លោក កឹម សុខា និយាយបរិហាកេរ្តិ៍។

កញ្ញា ធី សុវណ្ណថា បានសរសេនៅលើ Facebook របស់កញ្ញាយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំនឹងជួបមេធាវីរបស់ខ្ញុំដើម្បីសិក្សា និតិវិធីស្វែងរកការពិត ពីសារសម្លេង ដែលលោក កឹម សុខា និយាយបរិហាកេរ្តិ៍ខ្ញុំ»

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា បូករួមព្រមទាំងមន្រ្តីសកម្មជនគាំទ្រ CNRP នៅសហរដ្ឋអាមេរិក ចេញមុខមកសម្តែងការអាណិតអាសូរ ស្រីវ័យក្មេងដែលចាញ់បោកលង់ខ្លួនប្រាណជាមួយលោក កឹម សុខា។ មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា។

នៅក្នុងសម្លេងចំនួនជិត៥នាទីនោះលោក កឹម សុខា​ បាននិយាយថា៖ «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»៕ (សូមស្តាប់សម្លេង)


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Thy sovantha lexus 570