CamNews

មិនគួរឲ្យជឿ 

ប្រធានាធិបតីនីហ្សេរីយ៉ា ទិញ iPhon 5ស្រាបមាស និងដាំត្បូង ជូនភ្ញៀវចូលរួម ក្នុងមង្គលការកូនស្រី

នីហ្សេរីយ៉ា៖ មង្គលការរបស់កូនស្រី លោកប្រធានធិបតិនីហ្សេរីយ៉ា Goodluck Jonathan ដែលរើបចំឡើង កាលពីពេលថ្មីមកនេះ មានភាពអធឹកអធមបំផុត ដោយមានភ្ញៀវចូលរួម ទទួលបានភាព សប្បាយរីករាយបំផុត ក៏ព្រោះតែរាល់ភ្ញៀវទាំងអស់ ដែលចូលរួមក្នុងមង្គលការនោះ ម្នាក់ៗសុទ្ធតែទទួលបាន វត្ថុអានុស្សាវរីយ៍ យ៉ាងពិសេស គឺ ទូរស័ព្ទដៃ iPhone 5 ស្រាបមាស និងដាំត្បូងទៀតផង។

ទូរស័ព្ទ iPhone ស្រោបមាសនេះច្នៃឡើង ដោយអ្នកជំនាញល្បីឈ្មោះ គឺលោក Malivelihood ដែលជាអ្នកជំនាញមាស ផ្លាកទីន  ដោយនៅខាងខ្នងទូរស័ព្ទ ត្រូវបានធ្វើការរចនាឡើងពីមាស និងដាំត្បូងដ៏មានតម្លៃ រូមទាំងការឆ្លាក់ឈ្មោះកូនកំលោះ ជាមួយកូនក្រមុំ និងថ្ងៃខែឆ្នាំអាពាហ៍ពិពាហ៍ផងដែរ។

សូមជម្រាបថា ប្រពភព័ត៌មានមិនបាន បញ្ជាក់ពីចំនួនដែល iPhone 5 មាស ដែលចែកជូនភ្ញៀវទាំង អស់មានចំនួនប៉ុន្មាននោះទេ និងមានតម្លៃប៉ុន្មាននោះដែរ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ប្រភព ៖ ដើមអម្ពិល


Tags: International news Star news Ent news