CamNews

តារា 

តារាសម្ដែងចិន ល្បីមួយរូប ជាប់ពន្ធនាគារ ៦ខែពីបទ ល្មើសគ្រឿងញៀន

ប៉េងកាំង៖ តារាសម្ដែងចិន ដ៏ល្បីមួយរូប គឺលោក Zhang Mo ដែលជាកូនប្រុស របស់តារាសម្ដែងដ៏ល្បី លោក Zhang Guoli ត្រូវបានផ្ដន្ទាទោស នៅថ្ងៃអង្គារ ទី២៧ ខែ មករានេះ ដោយតុលាការ សង្កាត់ Haidian នៃទីក្រុងប៉េងកាំងបាន សម្រេចឲ្យ ជាប់ពន្ធនាគារ ចំនួន៦ខែពីបទល្មើសគ្រឿងញៀន ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ឲ្យដឹងថា តុលាការក៏ពិន័យប្រាក់ចំនួន ៥០០០យ័ន (៨០០ដុល្លារ) ចំពោះការផ្ដល់កន្លែង សម្រាប់អ្នកប្រើប្រាស់ គ្រឿងញៀន ផងដែរ ។

បើយោងតាមតុលាការ បានឲ្យដឹងទៀតថា លោក Zhang Mo មានអាយុ ៣២ឆ្នាំ ហើយបានផ្ដល់កន្លែង សម្រាប់អ្នក ប្រើប្រាស់ ថ្នាំញៀនចំនួន ២លើក ។ សម្រាប់ការកាត់ទោស អតិបរមា សម្រាប់បទល្មើសនេះ គឺមានរយៈពេល បីឆ្នាំឯណោះ ។

តុលាការបានឲ្យដឹង ទៀតថា លោក Zhang បានទទួល ស្គាល់កំហុសរបស់ខ្លួន ប្រាប់ទៅប៉ូលីស មុនពេលស៊ើបអង្គេត ដូច្នេះលោក បានទទួលទោសស្រាលវិញ ត្រឹមតែ ៦ខែតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា តារាសម្ដែងម្នាក់នេះ ត្រូវបានឃុំខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំមុន ដោយប៉ូលីស ក្រុងប៉េងកាំង ជាមួយនឹង ២នាក់ផ្សេងទៀត ដែលបានជក់កញ្ឆា បានឃុំខ្លួន ២ឆ្នាំ មកហើយ បន្ទាប់ពីត្រូវបានដាក់ នៅក្រោមការអប់រំ របស់រដ្ឋបាលនៅទីនោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: China Star news Yao Beina The Voice China Zhang Mo