(ភ្នំពេញ)៖តារាចម្រៀងប្រុស ពីរនាក់បងប្អូន លោក ទេព អាណាន់ និង ទេព អាណាក់ ពេលនេះបានកំពុងតែជួបបញ្ហា និងមានទុក្ខធំ នៅក្នុងគ្រួសារ ដោយសារតែលោកឪពុក ជាទីស្រលាញ់របស់លោក ត្រូវបានស្លាប់ចោល ធ្វើឲ្យលោកពិបាកចិត្តយ៉ាងខ្លាំង ស្ទើរនិយាយមិនចេញ។
តាមរយៈការសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ទេព អាណាន់ បានរៀបរាប់បង្ហាញពីទុក្ខ យ៉ាងក្រៀមក្រំផ្ទាល់ខ្លួនថា« ខ្ញុំបាទមានទុកខ្លាំងណាស់។ ថ្ងៃនេះហែរសពលោកប៉ា របស់ខ្ញុំយកទៅបូជានៅវត្ត កូនៗ លេងបានឃើញមុខ អ្នកមានគុណទៀតហើយ សូមប៉ាទៅកាន់ឋានសួគ៌ចុះ..!»។
ពិធីបូជាសពឪពុករបស់លោក ទេព អាណាន់ ក៏ត្រូវបានធ្វើឡើងរួចរាល់ហើយដែរ នៅឯស្រុកកំណើត។ ដោយឡែកសម្រាប់ពិធីបុណ្យខួប គម្រប់៧ ថ្ងៃ ត្រូវធ្វើនៅស្រុកកំណើត ឬត្រូវមកធ្វើនៅភ្នំពេញនោះទេ ខណៈលេខទូរស័ព្ទរបស់បងប្អូនប្រុស តារាចម្រៀងទាំងពីររូបលោក ទេព អាណាន់ និង ទេព អាណាក់ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនអាចទាក់ទង បានឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី