CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ បញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់ការដាក់បញ្ជរ លក់សំបុត្រ ប្រមូលកំរ៉ៃ ពីភ្ញៀវទេស ចរណ៍ នៅសៀមរាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យបញ្ឈប់ ជាបន្ទាន់នូវរាល់ សកម្មភាពដាក់បញ្ជរ លក់សំបុត្រ ប្រមូលកំរ៉ៃពីភ្ញៀវ ទេសចរណ៍ ពីសំណាក់ក្រុមហ៊ុន Sou Ching Port Investment Co , LTD និងក្រុមហ៊ុន Sea Pac Investment Co , LTD នៅតាមច្រកនានា បណ្តោយបឹង ទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប លើកលែង តែតំបន់ចុងឃ្នៀស។

នេះបើយោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ដែលបានផ្ញើជូន លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ អនុប្រធានទី១នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) , លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុប្រធាន ក.អ.ក , លោក សុខ ចិន្តា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក , និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

ក្នុងលិខិតខាងលើបន្តថា បើក្រុមហ៊ុនមិនអនុវត្តតាមបទបញ្ជា ក្រុមហ៊ុននឹង ត្រូវប្រឈមនឹងការដក ហូតគោលការណ៍ វិនិយោគជាយថាហេតុ៕

រូបភាពឯកសារ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP